ជនជាតិចិនម្នាក់ បើករថយន្តបុកគូទរថយន្ត តារាចម្រៀង គង់ កែវមរកត និងម៉ូតូ១គ្រឿងទៀត រួចជះលុយជិត២ម៉ឺនដុល្លារ ទិញយកឡាននិងម៉ូតូ ដើម្បីបញ្ចប់រឿង

0
417

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បើករថយន្ត PORSCHE CAYENNE លឿនស្លេវហើយរេចង្កូតជ្រុលទៅបុករថយន្តរបស់ តារាចម្រៀង គង់ កែវមរកត ដែលកំពុងតែបើកលើ ផ្លូវពី ក្រោយយ៉ាងពេញទំហឹង។រថយន្តជនជាតិចិននោះ មិនទាន់ អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យម៉ូតូខូចខាតយ៉ាងដំណំ។ជាសំណាងល្អក្នុងហេតុការណ៍ដ៏ គួរឱ្យ រន្ធត់នេះ ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។
ករណីនេះបានកើតឡើងកាលពីជាងម៉ោង១២ រំលងអធ្រាត្រ ឈាន ចូលថ្ងៃពុធ ទី២១ខែធ្នូនៅត្រង់ចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយផ្លូវ៣០ម៉ែត្រកែងនិងវិថីចោមចៅ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកឯបុរសជនជាតិចិន អ្នកបង្កត្រូវសមត្ថកិច្ចឃាត់បាន នៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុខាងលើ ដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានសង្កាត់ ស្ទឹងមានជ័យទី៣ ទាក់ទងទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តទាំង២គ្រឿងនិងម៉ូតូជនរងគ្រោះមួយគ្រឿងទៀត ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។
តាមប្រភពពត៍មានបានឲ្យដឹងថា ក្រោយមកបុរសជាជនជាតិចិន ដែលបើករថយន្តរេចង្កូតជ្រុលទៅបុករថយន្តរបស់តារាចម្រៀង គង់ កែវមរកត និងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតគៀបជាប់របងរបងដីឡូត៍ ក្រោយកើតហេតុ ជនជាតិចិនម្នាក់នេះបានជះលុយជិត២ម៉ឺនដុល្លារ ទិញយកឡាននិងម៉ូតូ ដើម្បីបញ្ចប់រឿង៕

Facebook Comments
Loading...