មេម៉ាយចាយរាង ឆៃលី ដាឡែន ក្លាហានទម្លាយមូលហេតុពិតឈប់ស្រលាញ់ប្រុស ប្ដូរចិត្តមកស្រលាញ់ស្រីៗគ្នាឯងវិញ? ដោយសារមូលហេតុនេះ

0
453

ភ្នំពេញ ៖ តារាចម្រៀងស៊ិចស៊ីជើងចាស់ គឺអ្នកនាងឆៃលី ដាឡែន បានចេញមុខមកទម្លាយរឿងផ្ទាល់ខ្លួន ឈប់ស្រលាញ់ប្រុស ងាកមកស្រលាញ់ស្រីគ្នាឯងវិញ ដោយសារតែ ការឈឺចាប់ ដែលបន្សល់ ដោយមនុស្សប្រុស ទើបនាងសុខចិត្តស្រលាញ់ស្រីគ្នាឯងវិញ បើទោះបីជាមានការរិះគន់ក៏ដោយ។
ការទម្លាយមូលហេតុពិតរបស់អ្នកមេម៉ាយ ឆៃលី ដាឡែន បានធ្វើឡើងចំពេលដែលអ្នកនាងបានចូលរួមនៅក្នុងកម្មវិធី «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍» ដែលមានសិល្បករជាច្រើនចូលរួម។ អ្នកនាងបានលើកហេតុផលថា កាលពីមុនអ្នកនាងទទួលរងនូវភាពឈឺចាប់ មិនសូវទទួលបានភាពកក់ក្ដៅពីស្វាមីនោះទេ ជាមូលហេតុធ្វើឱ្យអ្នកនាងបែកបាក់គ្រួសារ និងបន្សល់ទុកនូវកូនមួយជាទ្រព្យជាប់ទ្រូង។ អ្នកនាងថាការឈឺចាប់ទាំងអស់នោះបានបង្រៀនឱ្យអ្នកនាងខ្លាចមនុស្សប្រុស ហើយសុខចិត្តស្ពាយឈ្មោះជាអ្នកមេម៉ាយមកទល់សព្វថ្ងៃ។
អ្នកនាង ឆៃលី ដាឡែន បានប្រកាសនៅពេលនេះ ហាក់មិន រារែកចិត្តនោះទេថា ខ្លួននាងបានស្រឡាញ់មនុស្សស្រីគ្នាឯង។ ហើយការទំនាក់ទំនងស្នេហារបស់អ្នកនាងកើតឡើងជាយូរមកហើយ គ្រាន់តែអ្នកសិល្បៈមួយចំនួនមិនបានដឹង។ នៅពេលនៅក្បែរមនុស្សស្រីដែលជាដៃគូស្នេហាថ្មី ឆៃលី ដាឡែន ទទួលស្គាល់ថាខ្លួនទទួលបាននូវភាពកក់ក្ដៅជាងមនុស្សប្រុស ជាពិសេសការព្រួយបារម្ភយកចិត្តទុកដាក់គ្រប់ពេល។
អ្នកមេម៉ាយ ឆៃលី ដាឡែន ហ៊ានសារភាពមិនលាក់លៀមតទៅទៀតថា អ្នកនាងនាពេលបច្ចុប្បន្ននេះ គ្មានអារម្មណ៍ស្នេហាជាមួយមនុស្សប្រុសទៀតទេ អ្នកនាងចូលចិត្តសម្លឹងមើលមនុស្សស្រីដែលមានរាងស្អាត ដើមទ្រូងធំ ព្រះកន្ធីងណែនអីជាដើម។ អ្នកនាងថា អ្នកនាងមិនខ្វល់ពីសម្ដីរិះគន់របស់អ្នកដទៃនោះទេ សំខាន់ឱ្យតែអ្នកនាងនិងដៃគូរស់នៅមានក្ដីសុខជាងមុន។ ការចេញមុខប្រកាសបែបនេះ ត្រូវបានសិល្បករ និងជាពិសេសក្រុមអ្នកគាំទ្រស្រឡាញ់ភេទដូចគ្នា ខ្លះចូលរួមអបអរអ្នកនាង ចំពោះភាពក្លាហ៊ានចេញមុខលាតត្រដាងប្រកាសបែបនេះ៕

Facebook Comments
Loading...