លោក José Mourinho គឺជាបេក្ខភាពដែលមានភាគរយខ្ពស់ជំនួសកៅអីលោក Fernando Santos ដែលលាលែងពីតំណែង

0
394

បរទេស ៖ លោក Fernando Santos អ្នកចាត់ការទូទៅក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ ប្រកាសអំពីការចែកផ្លូវនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ នេះក្រោយក្រុមជម្រើសជាតិព័រទុយហ្គាល់ ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងម៉ារ៉ុក ក្នុងលទ្ធផល ១-០ នៅព្រឹត្តិការណ៍ World Cup នាប្រទេសQata ខណ:លោក José Mourinho រហស្សនាម Special One គឺជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេដើម្បីជំនួសកៅអីមួយនេះ។
គួរបញ្ជាក់ថា ក្រោយចប់ការប្រកួតទល់នឹងម៉ារ៉ុក ភរិយាកីឡាករបាលទាត់ CR7 គឺអ្នកស្រី GEORGINA RODRIGUEZ បានស្តីបន្ទោសគ្រូបង្វឹកព័រទុយហ្គាល់ គឺលោក Fernando Santos ដែលបានដាក់កីឡាករ Cristiano Ronaldo នៅកៅអីបម្រុង ដែលបានធ្វើឲ្យប្រទេសពុយទ័រហ្គាល់បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
លោក Fernando Santos ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ផ្ដល់សេចក្ដីទុកចិត្តឲ្យដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ ដំបូងនៅឆ្នាំ២០១៤។ ស្នាដៃសំខាន់ៗរបស់លោកគឺជួយជាតិឈ្នះជើងឯក Euro ក្នុងឆ្នាំ២០១៦ និង UEFA Nations League ឆ្នាំ២០១៩។
បន្ទាប់ពីបញ្ចប់មុខតំណែងលោក Fernando Santos លោក José Mourinho រហស្សនាម Special One បច្ចុប្បន្នជាគ្រូរបស់ក្រុម AS Romaគឺជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេដើម្បីជំនួសកៅអីលោក Santos នៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រៀមសម្រាប់ពានរង្វាន់ EURO 2024 នៅប្រទេសអាល្លឺម៉ង់៕

Facebook Comments
Loading...