លោកសុខ សម្បត្តិ ! មន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ទាំងអស់ត្រូវជួយមើលគ្នាថាតើផ្លូវក្នុងមូលដ្ឋានរបស់យើងមានផ្លូវណាដែលត្រូវជួសជុលបឋមជាបន្ទាន់

0
621

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានមានប្រ​សា​សន៍ថា យើងជាមន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ទាំងអស់ត្រូវជួយមើលគ្នាថាតើផ្លូវក្នុងមូលដ្ឋានរបស់យើងផ្លូវណាមួយក្រែងមានការខូចជាអន្លើ ហើយត្រូវដាក់ស្លាកសញ្ញាគ្រោះថ្នាក់បណ្ណោះអសន្ន និងរៀបចំជួសជុលនាពេលក្រោយ តែបើមានការខូចខាតធ្ងន់ធ្ងរយើងនិងរាយការទៅសាលារាជធានីជាបន្ត។

លោកអភិបាលខណ្ឌបន្តថា កម្លាំងគ្រប់ផ្នែកក្នុងខណ្ឌបឹងកេងកងយើងរួមគ្នា សហការបានល្អក្នុងការរៀបចំការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ នាពេលកន្លងមក ហើយយើងត្រូវខិតខំបន្តទៀត បើថ្ងៃនេះល្អហើយ ត្រូវធ្វើឲ្យថ្ងៃស្អែកកាន់តែល្អជាងនេះទៅទៀត ព្រោះយើងជាមន្ត្រីថ្នាក់ក្រោមជាតិដើម្បីបម្រើប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំនេះផងដែរលោកសុខ សម្បត្តិ បាន​ធ្វើ​ការ​ណែនាំដល់សង្កាត់ទាំង៧ដែលបានទទួលផែនការហើយត្រូវធ្វើឲ្យបានចំនួនមនុស្ស យុវជនដែលបានកំណត់ហើយប្រជាពលរដ្ឋដែលចូលរួមទាំងអស់ត្រូវធ្វើតេស្តរហ័សឲ្យបានគ្រប់ៗគ្នា ក្នុងពិធីបិទកីឡាជាតិលើកទី៣ក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រោះថាគីឡាជាតិនេះរៀបចំដើម្បីឲ្យដឹងពីសក្តានុពលពីកីឡានិមួយៗ ក្នុងការត្រៀមខ្លួនទៅរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយប្រទេសកម្ពុជាយើងមានមោទនភាពណាស់ដែលយើងរៀបចំព្រិត្តិការណ៍ធំៗជាច្រើនបានដោយជោគជ៍យរហូតមកដល់ពេលនេះ។

គួរបញ្ជាក់ថា របៀបវារៈកិច្ចប្រជុំពិនិត្យ និងអនុម័ត:

១.សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។

២.សេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង

៣.បែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

៤.សេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ

៥.បញ្ហាផ្សេងៗ៕

Facebook Comments
Loading...