របៀបវារៈចំនួន៤ត្រូវបានលើកយកមកបើកក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង

0
464

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំកិច្ចប្រជុំ « គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង » ដែលមានការចូលរួមពីលោកអភិបាលរង លោកនាយករដ្ឋបាល តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ លោកចៅសង្កាត់-សង្កាត់រងទាំង៧ លោកប្រធានសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។

*របៀបវារៈកិច្ចប្រជុំនេះ មាន៤ ទី១.ការបែងចែកកម្លាំងត្រៀមចូលរួមកម្មវិធីបើក និងបិទការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ទី២.ការបង្កើតគណៈកម្មការ និងអនុគណៈកម្មការការពារមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ ទី៣.បញ្ហាសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ និងសំរាម ក្នុងមូលដ្ឋានខណ្ឌ និងទី៤.បញ្ហាផ្សេងៗ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនោះផងដែរ លោកសុខ សម្បត្តិ បានទទួលអំណោយពីអ្នកឧកញ៉ា គឹម ពៅ និងលោកជំទាវ នូវអង្ករចំនួន២តោន។ ក្នុងឱកាសនោះលោកអភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ អ្នកឧកញ៉ា គឹម ពៅ និងលោកជំទាវ បានចូលរួមឧបត្ថម្ភ អង្ករ ចំនួន២តោន ជូនដល់រដ្ឋបាលខណ្ឌបឹងកេងកង សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ និងសូមឲ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 

Facebook Comments
Loading...