ប្រជាពលរដ្ឋជួបការខ្វះខាតនៅសង្កាត់ផ្សារដើមគរ បានទទួលអំណោយដោះស្រាយជីវភាព ពីអភិបាលខណ្ឌទួលគោក

0
474

ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន មកចែកជូនដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅតាមខ្នងផ្ទះ ប្រជាពលរដ្ឋជួបការខ្វះខាត ក្រោយពីរដ្ឋបាលខណ្ឌ បានទទួលសេចក្ដីរាយការណ៍ តាមរយៈអាជ្ញាធរខណ្ឌ-សង្កាត់-ភូមិ ដែលជាសេនាធិការ។

សកម្មភាពសមធម៌របស់លោក ជា ពិសី ក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន មកចែកជូនដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋជួបការខ្វះខាត នេះមានការចូលរួមអមដំណើរដោយលោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារី រាជធានីភ្នំពេញ និងមន្ត្រីខណ្ឌ-សង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសហគមន៍មិត្តភាព ក្នុងភូមិ៨-៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសកម្មភាពសមធម៌នេះលោក ជា ពិសី និងលោកស្រី អាន ផល្លា ជាមួយក្រុមការងារ បានពាំនាំការផ្ដាំសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង និងការយកចិត្តទុកដាក់ ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជុំរុញធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាពឲ្យបានល្អប្រសើរ ដើម្បីខិតខំប្រឹងប្រែងតស៊ូប្រកបរបរទទួលទានចិញ្ចឹមជីវិត ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព ពេញលេញ បរិបូរណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

Facebook Comments
Loading...