លោកស៊ូ ស៊ីវុត្ថា ! បើបងប្អូន​មានការខ្វះខាត អាចមករក​មន្ត្រី​ថ្នាក់ភូមិ ថ្នាក់សង្កាត់ ឬក៍មកស្នាក់​ការគណ​បក្សប្រជាជនកម្ពុជា បានគ្រប់ពេល

0
379

ភ្នំពេញ ៖ លោកឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រ​ជាពលរដ្ឋចំនួ​ន​៤០នាក់ ក្នុងភូមិសំរោង​កណ្តា​ល នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ស៊ូ ស៊ីវុត្ថា អនុប្រធាន​ក្រុមការងារ​ចុះជួយសង្កាត់សំរោង បានមានប្រ​សា​សន៍ថា បើបងប្អូន​មានការខ្វះខាត ឬដាច់​ស្បៀង​ត្រូវ​មករក​មន្ត្រី​ថ្នាក់ភូមិ ថ្នាក់សង្កាត់ ឬក៍មកស្នាក់​ការគណ​បក្សប្រជាជនកម្ពុជា មន្ត្រីគណ​បក្សប្រជាជនកម្ពុជា និងជួយបង​ប្អូនគ្រប់ពេល​មិនឲ្យប្រជា​ពលរដ្ឋណា​ម្នាក់​ស្លាប់ដោយ​អត់​បាយនោះឡើយ។

លោកអនុប្រធានបានលើកឡើងទៀតថា យើងជាសមាជិកបក្សត្រូវរួមសាមគ្គីគ្នា ការពារ​សមិទ្ធិ​ផល​​ទាំង​ឡាយរបស់​គណៈបក្សប្រជាជន ឲ្យបានស្ថិត​ស្ថេរ​គង់វង្ស នៅជា​អមតតរៀងទៅបើស្រលាញ់ បើចូលចិត្ត បើគាំទ្រគណៈ​បក្ស​ប្រជាជន យើ​ង​ទាំង​អស់​គ្នា​ត្រូវ​ជម្រុញ និងគៀងគរបន្ថែមទៀតអ្នក​ដែលមិន​ទាន់​បាន​ចូល​ជាសមាជិកបក្ស​ ឲ្យមកចូល​រួម​ទាំង​អស់គ្នា ហើយត្រូវនាំគ្នា​ទៅចុះ​ឈ្មោះ និងទៅ​បោះ​ឆ្នោត​ជូនគណៈ​បក្សប្រជា​ជន​ឲ្យបានគ្រប់គ្នា នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រ​ទេស​​ជាតិ​មាន​ការអភិវឌ្ឍ ជាបន្តទៀត។

ជាចុងក្រោយលោកស៊ូ ស៊ីវុត្ថា​ ​ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រីរបស់គណបក្សប្រជាជនកម្ពុជា តាំង​ពីថ្នាក់ភូមិ រហូតដល់សង្កាត់ ​ទាំងអស់ ត្រូវខិត​ខំបំពេញកា​រងារ ទៅតាម​តួនា​ទី​រៀង​ៗ​ខ្លួន ដើ​​ម្បី​​បម្រើ សំណូមពរ និងសេចក្ដីត្រូវការ​ជូនប្រ​ជាពលរដ្ឋ ពិសេស​នៅពេលប្រជា​ពល​រដ្ឋជួប​​ការ​លំបាកតែម្តង​ ហើ​យ​ត្រូវរួមសាមគ្គីគ្នា ការពារ​សមិទ្ធិ​ផល​​ទាំង​ឡាយ​របស់​គណៈបក្សប្រជាជន ឲ្យបានស្ថិត​ស្ថេរ​គង់វង្ស នៅជាអមតត​រៀង​ទៅ៕

Facebook Comments
Loading...