លោកស្រី អាន ផល្លា តំណាងសមាគមនារី រាជធានីភ្នំពេញ នាំយកអំណោយចែកជូនពលរដ្ឋខ្វះខាត ចាស់ជរា និងជនពិការភាព នៅខណ្ឌទួលគោក

0
100

ភ្នំពេញ ៖ លោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារី រាជធានីភ្នំពេញ សហការជាមួយ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌទួលគោក តំណាងលោក ជា ពិសី ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីជួយសម្រាលបន្ទុកជីវភាពមួយចំនួន ដល់ប្រជាពលរដ្ឋ ជួបការខ្វះខាត ចាស់ជរា និងជនពិការភាព។

សកម្មភាពសមធម៌នេះ មានការចូលរួមអមដំណើរ ដោយលោក ញិល លាង សមាជិកអចិន្រ្តៃយ៍កាកបាទក្រហមខណ្ឌទួលគោក និងលោក ម៉ែន គឹមងន ប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌ និងលោកស្រី ហួត សុខរី ប្រធានស្តីទី គកសក ខណ្ឌ ជាមួយនារី និងយុវជនសង្កាត់ផងដែរ ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី អាន ផល្លា បានពាំនាំការផ្ដាំសួរសុខទុក្ខ របស់ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានីភ្នំពេញ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង និងការយកចិត្តទុកដាក់ ជាពិសេសពីសំណាក់កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈការជុំរុញប្រជាពលរដ្ឋ ឲ្យថែទាំសុខភាពឲ្យបានល្អប្រសើរ ដែលជាដើមទុនធំនាំមុខគេ ក្រៅពីតស៊ូ និងខិតខំប្រឹងប្រែងប្រកបរបរទទួលទានចិញ្ចឹមជីវិត ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព ពេញលេញ បរិបូរណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា សម្រាប់អំណោយមនុស្សធម៌ មានជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលលោកស្រី អាន ផល្លា និងក្រុមការងារខណ្ឌ-សង្កាត់ បាននាំយកមកចែកជូនប្រជាពលរដ្ឋ ជួបការខ្វះខាត ចាស់ជរា និងជនពិការភាព ដើម្បីជួយសម្រាលបន្ទុកជីវភាពមួយចំនួន នាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករមួយបាវ២៥គីឡូក្រាម, មីមួយកេស, ជែលលាងដៃ១ដប, ម៉ាស់១ប្រអប់ និងថវិកាមួយចំនួន៕

Facebook Comments
Loading...