រដ្ឋបាលខណ្ឌទួលគោក និងរដ្ឋបាលសង្កាត់ទាំង១០ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ជួសជុលចាក់បេតុង ស្ដារលូ បូមលូ និងដាក់លូរំដោះទឹកច្រើនខ្សែ តាមរយៈការបញ្ចេញថវិកាលើកគម្រោងមូលនីធិ ឆ្នាំ២០២២ ដើម្បីបម្រើពលរដ្ឋ

0
69

ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ទាំង១០ នៃរដ្ឋបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានបញ្ចេញកញ្ចប់ថវិកាលើកគម្រោងមូលនីធិ ឆ្នាំ២០២២ ដើម្បីអភិវឌ្ឍន៍រៀងៗខ្លួន តាមរយៈការរៀបចំធ្វើពិធីអបអរសាទរ ប្រកាស់បើកការដ្ឋានផ្លូវការជាបន្តបន្ទាប់ ក្រៅពីរដ្ឋបាលខណ្ឌ រៀបចំធ្វើពិធីប្រកាស់ អបអរសាទរ បើកដ្ឋានដូចគ្នា ក្នុងការស្ថាបនាផ្លូវកៅស៊ូ ជួសជុលផ្លូវអ៊ុតកៅស៊ូអាហ្វស្វាល់ ចាក់បេតុងគ្មានសរសៃដែក ស្ដារលូ បូមលូ និងដាក់លូរំដោះទឹក ជាច្រើនខ្សែឲ្យចេញជារូបរាង សម្រាប់បម្រើជូនប្រជាពលរដ្ឋ។

ជាក់ស្ដែង បើរាប់គិតចាប់ពីថ្ងៃទី២១-៣១ ខែតុលា ឆ្នាំ២០២២ ដែលរដ្ឋបាលសង្កាត់ទាំង១០ នៃរដ្ឋបាលខណ្ឌទួលគោក បានរៀបចំធ្វើពិធីអបអរសាទរ ប្រកាស់បើកការដ្ឋានផ្លូវការជាបន្តបន្ទាប់ ក្នុងការស្ថាបនាផ្លូវកៅស៊ូ ជួសជុលផ្លូវអ៊ុតកៅស៊ូអាហ្វស្វាល់ ចាក់បេតុងគ្មានសរសៃដែក ស្ដារលូ បូមលូ និងដាក់លូរំដោះទឹក ជាច្រើនខ្សែឲ្យចេញជារូបរាង សម្រាប់បម្រើជូនប្រជាពលរដ្ឋ នេះមានការអញ្ជើញចូលរួមជាអធឹបតីភាព ពីសំណាក់លោក មាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងអភិបាលរងខណ្ឌ តំណាងអភិបាលខណ្ឌ ក្រៅពីវត្តមានចូលរួមអមដំណើរដោយលោកនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យជុំនាញរដ្ឋបាលខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ មន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ និងប្រជាពលរដ្ឋ ផងដែរ។

សូមជម្រាបថា សម្រាប់រដ្ឋបាលសង្កាត់ទាំង១០ ដែលបានបញ្ចេញកញ្ចប់ថវិកាលើកគម្រោងមូលនីធិ ឆ្នាំ២០២២ ដើម្បីអភិវឌ្ឍន៍រៀងៗខ្លួន តាមរយៈការរៀបចំធ្វើពិធីអបអរសាទរ ប្រកាស់បើកការដ្ឋានផ្លូវការជាបន្តបន្ទាប់ ក្នុងការស្ថាបនាផ្លូវកៅស៊ូ ជួសជុលផ្លូវអ៊ុតកៅស៊ូអាហ្វស្វាល់ ចាក់បេតុងគ្មានសរសៃដែក ស្ដារលូ បូមលូ និងដាក់លូរំដោះទឹក ជាច្រើនខ្សែឲ្យចេញជារូបរាង សម្រាប់បម្រើជូនប្រជាពលរដ្ឋ រួមមាន៖

១-សង្កាត់ផ្សារដេប៉ូទី១, ២-សង្កាត់ផ្សារដេប៉ូទី២, ៣-សង្កាត់ផ្សារដេប៉ូទី៣, ៤-សង្កាត់បឹងកក់ទី១, ៥-សង្កាត់បឹងកក់ទី២, ៦-សង្កាត់ទឹកល្អក់ទី១, ៧-សង្កាត់ទឹកល្អក់ទី២, ៨-សង្កាត់ទឹកល្អក់ទី៣, ៩-សង្កាត់បឹងសាឡាង, ១០-សង្កាត់ផ្សារដើមគរ។

លោក ជា ពិសី ស្ថិតក្នុងឱកាសអញ្ជើញជាអធឹបតីភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរ ប្រកាស់បើកការដ្ឋានស្ថាបនាអភិវឌ្ឍន៍ធ្វើផ្លូវកៅស៊ូ ជួសជុលផ្លូវអ៊ុតកៅស៊ូអាហ្វស្វាល់ ចាក់បេតុងគ្មានសរសៃដែក ស្ដារលូ បូមលូ និងដាក់លូរំដោះទឹក ជាច្រើនខ្សែឲ្យចេញជារូបរាង នៅពេលខាងមុខ សម្រាប់បម្រើជូនប្រជាពលរដ្ឋនេះដែរ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានយកចិត្តទុកដាក់រាល់គ្រប់សកម្មភាព ទាំងឥរិយាបទ ក៏ដូចជាអាកប្បកិរិយា ក្នុងការបម្រើផ្ដល់សេវាសាធារណៈផ្សេងៗ ពិសេសការផ្ដល់សេវាតម្រូវការ ក្រៅពីយកចិត្តទុកដាក់ផ្ដល់នូវផ្នែកហេដ្ឋារចនាសម័្ពន្ធនានា បានយ៉ាងល្អប្រសើរ ដែលជាការចង់បាន និងដឹកនាំចង្អុលបង្ហាញដ៏ប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

Facebook Comments
Loading...