ហួសចិត្តណាស់ដោយសាឥទ្ធិពលគ្រឿងញៀន កូនបង្កើតចិត្តស្មើរនិងសត្វតិរិច្ឆានចាប់រំលោភសេពសន្ថវៈ លើម្តាយខ្លួនឯងបានសម្រេច

0
184

ខេត្តក្រចេះ ៖ ពិតជាហួសចិត្តនិងអាណិតស្ត្រីជាម្ដាយពន្ធពេកណាស់ខណៈមានកូនប្រុសម្នាក់មិនប្រកបដោយគន្លងធម៌ខំបង្កើតឲ្យឃើញពន្លឺព្រះអាទិត្យហើយ ធំដឹងក្តីឈ្លក់វង្វេងនិងគ្រឿងញៀន យ៉ាងងប់ងល់នៅពេលសេពគ្រឿងញៀនចូលខ្លួនហើយនោះមានអារម្មណ៍ផ្លូវភេទបែរជាទៅចាប់រំលោភម្ដាយខ្លួនឯងបង្កើត ខណៈគាត់កំពុងដាំស្ល ដែលជាអំពើថោកទាបរកលេខដាក់គ្មាន នេះហើយដោយសារគ្រឿងញៀនសូមបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចូលរួមលប់បំបាត់បញ្ហាគ្រឿងញៀនឲ្យខាងតែបានបើមិនដូច្នោះទេសង្គមយើងក្លាយជាវឹកវរមិនស្គាល់គុណមិនស្គាល់ទោសមិនស្គាល់បុណ្យ បាប់ដូចករណីបុរសនេះជាដើម។

សមត្ថកិច្ចស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២២ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះជាម្តាយ ឈ្មោះ អេន សំអុល ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ថា កាលពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០និង ០០នាទី កូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ អុីន កំសត់ អាយុ២៧ឆ្នាំ កំពុងតែជក់ថ្នាំញៀនតែម្នាក់ឯង នៅលើផ្ទះ ឃើញដូចនេះខ្លួនបានហាមកូនតែមិនស្តាប់ ហើយខ្លួនក៍បាន រៀបចំដាំបាយហូប ភ្លាម នោះស្រាប់តែកូនប្រុសរបស់ខ្លួនឈ្មោះ អ៉ីន កំសត់ ក៍បាន ស្ទុះមកចាប់ខ្លួនផ្តួលទៅនឹងរនាបផ្ទះហើយបានចាប់ស្រាតខោរបស់ខ្លួនចោលអស់  ពេលនោះខ្លួនខំរើបំរាស់ស្រែកឲ្យអ្នកជិតខាងជួយ ប៉ុន្តែកូនប្រុសខ្លួន បានយកអាវមកខ្ទប់មាត់រូបខ្លួនមិនឲ្យស្រែក បន្ទាប់មកកូនប្រុសខ្លួនក៍ធ្វើសកម្មភាពរំលោភសេពសន្ធវៈ មកលើរូបខ្លួនបានសំរេច។ បន្ទាប់ពីពេលធ្វើសកម្មភាពរួចឈ្មោះ អ៊ីន កំសត់ ជាកូនបានរត់ចេញពីផ្ទះបាត់ទៅ។

ក្រោយពីទទួលបានបណ្តឹងខាងលើ សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលស្នួល បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ រហូតដល់វេលាម៉ោង១៦នុង០០ នាទី ថ្ងៃ ខែឆ្នាំដដែល សមត្ថកិច្ច បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាកូន ឈ្មោះ អ៊ីន កំសត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ធ្លាប់ជាប់ពន្ឋនាគារ)។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ អ៊ីន កំសត់ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ បន្ទាប់ពីខ្លួនបានប្រើប្រាស់គ្រឿងញៀនរួច ខ្លួនក៍មានអារម្មណ៍ផ្លូវភេទយ៉ាងខ្លាំង ហើយក៍បានធ្វើសកម្មភាព ចាប់រំលោភ ម្តាយបង្កើតរបស់ខ្លួនឈ្មោះ អេន សំអុល រហូតបានសម្រេចចំនួន០១ លើក ប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ អ៊ីន កំសត់  ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញខេត្ត ចាត់ការ បន្តតាមនីតិវិធី៕

Facebook Comments
Loading...