ល្បិចខ្ពស់មែន អនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែក និងបក្សពួក ឃុបឃិតគ្នា បញ្ច្រក់ស្រាឲ្យ នារី ម្នាក់ស្រវឹងនាំយករំលោភ បានសម្រេចបន្តបន្ទាប់ 

0
476

កណ្តាល ៖ មន្ត្រីស្រុកលើកដែកដ៏មានអំណាចម្នាក់ និងបក្សពួក មានប្រុសមានស្រី ចំនួន៤នាក់ បានរងនូវការចោទប្រកាន់ ពីក្រុមគ្រួសារ ក្មេងស្រីរងគ្រោះ ថាបានប្រើល្បិចលួងលោម បញ្ច្រក់ស្រាឲ្យនារីរងគ្រោះស្រវឹង លែងដឹងអីនាំយករំលោភរហូតបានសម្រេចបន្តបន្ទាប់។ ក្នុងនោះជនសង្ស័យចំនួនពីនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំកំពង់ភ្នំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ពីបទរំលោភសេពសន្ថវៈលើអនីតិជន  នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ខណះស្ត្រីជាម៉ែយ៉ែម និងលោក អនុប្រធានការិយាល័យ កំពុងគេចខ្លួន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន៖១- ឈ្មោះ ម៉ន សិលា អាយុ៣៥ឆ្នាំ នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាអនុប្រធានការិយា​ល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែកគេចខ្លួន។ ២-ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន។ ៣- ឈ្មោះ រតនា ស្រីនាថ ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអំពើទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងគេចខ្លួន។ ៤- ឈ្មោះ គាង គន្ធា ភេទស្រី ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល។ចំណែក នារីរងគ្រោះឈ្មោះ រ ស វ ភេទ ស្រីអាយុ១៤ឆ្នាំ នៅភូមិអំពិល ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

បើតាមប្រភពពីក្រុមគ្រួសារ នារីរងគ្រោះ បានឲ្យដឹងថា កាលពី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំអីជាមួយជនសង្ស័យឈ្មោះ ម៉ន សិលា នៅត្រើយខាងកើតក្នុងហាងឈ្មោះ អមតៈ និងបាន ប្រើល្បិចលួងលោម បង្ខំក្មេងស្រីរងគ្រោះឲ្យផឹកស្រាបៀររហូតដល់ស្រវឹង បន្ទាប់មក ជនសង្ស័យឈ្មោះ ម៉ន សិលា បានដឹកនិង គ្រៀកក្មេងស្រីរងគ្រោះចូលបន្ទប់ផ្ទះសំណាក់ឈ្មោះ វិសាល រង្សី នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ហើយជនសង្ស័យក៏ ធ្វើសកម្មភាពរំលោភលើរូបក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង។

ប្រភពបន្តថា លុះរយៈពេល ០២ទៅ ០៣ថ្ងៃ ក្រោយមកជនសង្ស័យឈ្មោះ ម៉ន សិលា បានហៅទូរស័ព្ទទៅ ស្ត្រីសង្ស័យ ម្នាក់ទៀត (និយាយមួយបែបថាម៉ែយ៉ែម )ឈ្មោះ រតនា ស្រីនាថ ឲ្យហៅក្មេងស្រីរងគ្រោះ ទៅផឹកស្រាបៀរនៅហាង អមតៈ ដដែល ហើយជនសង្ស័យដែល ជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែករូបនេះ នាំជនរងគ្រោះបម្រុងចាប់រំលោភម្ដងទៀត តែជនរងគ្រោះបានរត់ពួនក្រោមសាឡុង ពេលនោះជនសង្ស័យ ម៉ន សិលា ក៏ប្រើឲ្យស្ត្រីសង្ស័យ ឈ្មោះ រតនា ស្រីនាថ   ទៅលួងលោម រហូតដល់នារីរងគ្រោះ ក៏យល់ព្រមជាមួយរួមមេត្រី រហូតដល់ម៉ោង០៣ទៀបភ្លឺទើប ជនសង្ស័យឈ្មោះ ម៉ន សិលា ជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះ ស្ត្រី សង្ស័យឈ្មោះ រតនា ស្រីនាថ វិញ។

ប្រភពបន្តថា ប្រមាណជាមួយសប្តាហ៍ក្រោយស្ត្រីសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះថាទៅភ្នំពេញដើម្បីរកការងារធ្វើ តែជនសសង្ស័យឈ្មោះ រតនា ស្រីនាថ ក៏និយាយថា ទៅហាងផឹក សប្បាយ សិនទៅ បន្ទាប់ពីផឹកអស់០២ដបក្មេងស្រីរងគ្រោះមានអារម្មណ៍ថាវិលមុខ ហើយជនសង្ស័យឈ្មោះ ម៉ន សិលា ក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើត ដោយជនរងគ្រោះមើលទៅដូចជាផ្ទះសំណាក់ ពេលនោះមានជនសង្ស័យម្នាក់ទៀតឈ្មោះ ទឹង បាននាំក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ហើយនិយាយថាសុំមួយសុំមួយតែក្មេងស្រីរងគ្រោះមិនព្រមរួចឈ្មោះ អ៊ុក ទឹង ជាជនជាតិវៀតណាមក៏បានចាប់បង្ខំនិងរំលោភក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចទៀត។ ក្រោយមកនារីរងគ្រោះក៏បាន ដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យមានចំណាត់ការតាមផ្លូវច្បាប់។ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌ាមន លោកបាន ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រីនគរបាលស្រុកត្រូវរកអ្នកពាក់ព័ន្ធទាំងអស់មិនឲ្យរួចខ្លួនដាច់ខាត និងបានបញ្ជាឲ្យសមត្ថកិច្ចប្រមូលភស្តុតាងផ្សេងក្នុងផ្ទះសំណាក់ ដូចជាវិដេអូ និងឲ្យហៅម្ចាស់ផ្ទះសំណាក់ វិសាល រង្សី មកសួរនាំដើម្បីដាក់បន្ទុកឲ្យបានតឹងរ៉ឹងបំផុត។

ក្រោយមក សមត្ថកិច្ចនគរបាលស្រុកលើកដែក លោកវរសេនីយ៍ អាំ ធូ ជាអធិការ ក៏បានស្រាវជ្រាវ ជនសង្ស័យ និងបក្សពួកជាបន្តបន្ទាប់ បានសរុបចំនួន២នាក់ និងរថយន្ត០២គ្រឿងទៀត ម៉ាក ព្រូស ស្លាកលេខភ្នំពេញ 2BK-5103 និងរថយន្ត Corolla ស្លាកលេខ ភ្នំពេញ 2I-2771 នាំយកមកសាកសួរនិងមានចំណាត់ការផ្លូវច្បាប់។   ចំណែក ស្ត្រីជាម៉ែយ៉ែម និងលោក អនុប្រធានការិយាល័យ កំពុងគេចខ្លួន។

Facebook Comments
Loading...