លោក សុខ សម្បត្តិ ដឹកនាំកិច្ចប្រជុំណែនាំ និងផ្សព្វផ្សាយ អំពីសណ្តាប់ធ្នាប់សាធារណ: និងការបង្កសំលេងរំខានជូនម្ចាស់អាជីវ ដែលមានភ្លេងកំដរចំនួន៣៧ទីតាំង ក្នុងខណ្ឌបឹងកេងកង

0
240

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង សហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំណែនាំ និងផ្សព្វផ្សាយ អំពីសណ្តាប់ធ្នាប់សាធារណ: និងការបង្កសំលេងរំខានជូនម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន បៀរហ្គាឌិន KTV និងក្លឹបកំសាន្ត ដែលមានភ្លេងកំដរចំនួន៣៧ទីតាំង ក្នុងខណ្ឌបឹងកេងកង ដោយមានសមាសភាពចូលរួម លោកអភិបាលរង លោកនាយក លោកអធិការរងខណ្ឌ លោកចៅសង្កាត់ទាំង៧ លោកមេប៉ុស្តិ៍ទាំង៧ លោកប្រធានការិយាល័យពាក់ព័ន្ធ និងលោកប្រធានផ្នែកសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌផងដែរ។ 

Facebook Comments
Loading...