យុវជនទាំងអស់ មានទុក្ខលំបាកត្រូវមករកគណបក្សប្រជាជនកម្ពុជាឲ្យជួយ ដោយគណបក្សយើងមិនទុកអោយយុវជនណាម្នាក់ពិបាកវេទនា នៅកំព្រាឯកោនោះឡើយ

0
252

ភ្នំពេញ ៖ លើកឡើងក្នុងពិធីសំណេះសំណាលជាមួយយុវជន មកពីបណ្តាភូមិក្នុងសង្កាត់សំរោងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ លោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោងបានមានប្រសាសន៍ថា យុវជនក្នុងសង្កាត់សំរោងទាំងអស់ មានទុក្ខលំបាកត្រូវមករកគណបក្សប្រជាជនកម្ពុជាឲ្យជួយ តាមរយៈភូមិ ឬសង្កាត់ ឬក៍អាចមករកលោកដោយផ្ទាល់ក៍បាន បើមានលទ្ធភាពលោកនិងជួយដោយក្តីរាយរាយ ដោយមិនទុកអោយយុវជនណាម្នាក់ពិបាកវេទនា នៅកំព្រាឯកោតែឯងនោះឡើយ។

លោកបន្តថា យុវជនជាទំពាំងស្នងឬស្សី ដោយត្រូវហ៊ានលៈបង់កម្លាំងកាយចិត្ត ការពារសេចក្តីថ្លៃថ្នូសង្កាត់របស់យើង ហើយជួយមនុស្សចាស់ឲ្យបានច្រើន ព្រោះអនាគតយុវជនដែលឆ្នើមៗអាចបន្តវេនពីមនុស្សចាស់បាន ឬក៍អាចធ្វើល្អជាងមនុស្សចាស់ទៀតផងក៍ថាបានដែរ។

លោកស៊ូ ស៊ីវត្ថា បន្តថា យុជនទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានដឹងអំពីការសាងសង់សំណង់ត្រូវមានច្បាប់ តែបើប្រជាពលរដ្ឋរស់នៅលើដីមិនស្របច្បាប់ គឺមិនអាចធ្វើផ្លង់កម្មសិទ្ធបានទេដូចជាចំណីផ្លូវ១៥១ក្នុងភូមិសំរោងត្បូងជាដើម។ សម័យបច្ចបន្នយើងមានស្មាតហ្វូនស្ទើរគ្រប់ៗគ្នា ដូចនេះបើសិនជានរណាម្នាក់ បង្ហោះនិយាយអក្រក់ពីសង្កាត់របស់យើង ឬមានអ្នកដែលរំលោភយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធរបស់ខ្លួន ត្រូវហ៊ានសសេរឆ្លើយតមវិញថា ពួកយើងជាយុវជនមិនគាំទ្រទង្វើគ្រប់រូបភាពណាដែលរំលោភយកដីចំណីផ្លូវយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះឡើយ នេះជាគម្រូអាក្រក់ដល់ក្មេងជំនាន់ក្រោយ។

លោកបញ្ជាក់ថា យុវជនដែលដល់អាយុទៅចុះឈ្មោះបោះឆ្នោត ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ហើយការបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខ យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អោយបានគ្រប់ៗគ្នា ដើម្បីប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនតទៅមុខទៀត៕

Facebook Comments
Loading...