ទៅនេសាទត្រី ចៃដន្យក្រពើហក់ខាំជើងដេញកាប់ក្រពើទាល់តែបានយកមកផ្ទះផ្អើលអ្នកភូមិចោមរោមមើល

0
514

ខេត្តសៀមរាប ៖ ប្រជាកសិករម្នាក់ ខណៈដែលដើរដាក់បង្កៃតាមមាត់ប្រឡាយ ស្រាប់តែមានសត្វក្រពើមួយក្បាលមិនដឹងថារួចចេញពីណា បានហក់មកខាំបណ្តាលឲ្យរងរបួសជើង ប៉ុន្ដែបុរសចិត្តសឿងរូបនោះ មិនទុកឲ្យរួចខ្លួនឡើយជនរងគ្រោះប្រដាប់ដោយកាំបិតនៅចង្កេះស្រាប់ តាមកាប់ចាប់កករពើនោះទាល់តែបានយកទៅផ្ទះបង្ហាញអ្នកភូមិចោ​មរោមមើលនិងស្ញើចសសើរចំពោះបុរសនោះដែលហ៊ានប្រយុទ្ធជាមួយក្រពើនៅក្នុងទឹក ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅអូរចំណុចស្ពានខ្នាត ក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ជួន សំណាង ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ កសិករ រស់នៅក្នុងភូមិ ឃុំខាងលើ រងរបួសជើង ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានខាងលើ ត្រូវបានទឹកជន់តាមដងអូរ ប្រឡាយ ពេញដោយទឹក ហើយនៅវេលារំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះបានដើរទៅមើលបង្កៃ និងដាក់បង្កៃ ត្រង់ចំណុចអូរ ស្ពានខ្នាត។ ដោយមិននឹកស្មានដល់ ខណៈដែលកំពុងដើរតាមមាត់ទឹក ស្រាប់តែមានសត្វក្រពើមួយក្បាលទម្ងន់៤០គីឡូក្រាម ហក់ឡើងពីទឹកខាំចំជើង បណ្តាលឲ្យរងរបួស ភ្លាមៗ ជនរងគ្រោះដែលមានកាំបិតសៀតនៅចង្កេះស្រាប់ តាមកាប់ ចាប់យកសត្វក្រពើមួយក្បាលនោះបាន អូសយកទៅផ្ទះទាំងយប់ ព្រឹកឡើងទើបផ្អើលប្រជាពលរដ្ឋ អ្នកភូមិ ចោមរោមមើល ដោយមិននឹកស្មានដល់ ក្នុងទឹកប្រឡាយ នៅក្នុងភូមិរបស់ពួកគាត់មិនដឹងថាសត្វក្រពើររួចពីណាទេ ដូច្នេះសូមបងបកអូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ៕

Facebook Comments
Loading...