លោកហួត ហៃ ជួបសំណេះសំណាលជាមួយយុវជនមកពី៥សង្កាត់ប្រមាណជាង១០០នាក់នៅក្នុងគណបក្សសង្កាត់សំរោង

0
115

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ គណបក្សសង្កាត់សំរោងបានរៀបចំពិធីជួបសំណេះសំណាលជាមួយយុវជនសង្កាត់សំរោង ដែលមានការចូលរួមពីលោកហួត ហៃ ប្រជាធានក្រុមការងារចុះជួយសង្កាត់ លោកធឹម សំអាន ប្រធានគណកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ លោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់ និងអស់លោក លោកស្រី ព្រមទាំងយុវជនមកពីសង្កាត់ទាំង៥ និងកាយរិទ្ធប្រមាណជាង១០០នាក់ផងដែរ។

ក្នុងឱកាសនោះលោកស៊ូ ស៊ីវត្ថា បានពន្យល់ដល់ យុវជនតាមបណ្តាសង្កាត់ទាំងអស់ឲ្យបានយល់ដឹងពីការធ្វើកាកាងាររៀបចំដែនដីខណ្ឌព្រែកព្នៅ យល់អំពីច្បាប់ អ្វីទៅជាកម្មសិទ្ធ អ្វីទៅជាកម្មសិទ្ធមិនស្របច្បាប់ អ្វីទៅជាច្បាប់សាងសង់ ឧទាហរណ៍ដូចជាប្រជាពលរដ្ឋដែលរស់នៅជាប់ដីអានុក្រិត្តបឹងតាមោគ និងតាមចំណីផ្លូវ១៥១ក្នុងភូមិសំរោងត្បូង គឺយើងមិនអាចចេញផ្លង់កម្មសិទ្ធបានទេ ដូចនេះយុវជនត្រូវយល់ដឹងពីបញ្ហានេះ ហើយយុវជនអាចពន្យល់ប្រាប់ពួកគាត់ឲ្យកែតម្រូវនូវពាក្យពេជ្រណាដែលនិយាយខុសពីការពិតដែលបានធ្វើការចោតប្រកាន់មកលើអាជ្ញាធរសង្កាត់ និងខណ្ឌ នាពេលកន្លងមក។

យុជនទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានដឹងអំពីការសាងសង់សំណង់ត្រូវមានច្បាប់ តែបើប្រជាពលរដ្ឋរស់នៅលើដីមិនស្របច្បាប់ គឺមិនអាចធ្វើផ្លង់កម្មសិទ្ធបានទេដូចជាចំណីផ្លូវ១៥១ក្នុងភូមិសំរោងត្បូងជាដើម។ យើងដឹងគ្រប់គ្នាហើយថា ប្រជាពលរដ្ឋទាំងអស់នេះគឺរស់នៅមិនស្របច្បាប់ ហើយអាជ្ញាធររាជធានី និងខណ្ឌបានយកចិត្តទុកដាក់រៀបចំដោយផ្តល់ដីឡូត៍ជូនពួកគាត់រស់នៅដោយស្របច្បាប់ ដែលមានរចនាសម្ព័ន្ធផ្សេងៗជាច្រើន ជំនួសដីបច្ចប្បន្ន តែពួកគាត់ខ្លះបានព្រមទៅ និងមួយចំនួនទៀតមិនព្រមទៅ ដោយចង់នៅលើដីចំណីផ្លូវ ដែលមិនរៀបរយដដែល។

ជាមួយគ្នានោះផងដែរលោកធឹម សំអាន បានមានប្រសាសន៍ថា យុវជនត្រូវតែតស៊ូខិតខំប្រឹងរៀនមិនថាតែកូនអ្នកក្រឬអ្នកមាននោះទេ អោយតែខំរៀននោះអនាគតនិងល្អប្រសើរឧទាហរណ៍ដូចជារូមលោកជាដើមដែលកើតចេញពីកូនកសិករ ជាក្មេងទូលនំលក់ តែការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ធ្វើឲ្យលោកបានសម្រេចនូវកិច្ចការងារធំៗជាច្រើនរហូតមលដល់បច្ចប្បន្ននេះ។ លោកបន្តថា បើយើងខិតខំរៀនគឺយើងអាចជួយខ្លួនយើង គ្រួសារយើង និងសង្កមជាតិយើងឲ្យរីកចំរើនបានទៀតផង។

ដោយឡែកលោកហួត ហៃ បានមានប្រសាសន៍ផងដែរថា បច្ចប្បន្នមានតែគណបក្សប្រជាជនកម្ពុជា របស់យើងទេដែលមានរចនាសម្ព័ន្ធតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រម ហើយជាគណបក្រដែលដឹង​សុខ​ដឹងទុកប្រ​ជាពលរដ្ឋគ្រប់កាលៈ ទេសៈ ពិសេសយុវជនតែម្តងដែលជាទំពាំងស្នងឬស្សីនោះ។ ហើយយុវជននៅ​ក្នុងគណបក្សប្រជាជន ត្រូវខិត​ខំប្រឹងប្រែងធ្វើឲ្យបានល្អ បើយើងខិតខំប្រឹងប្រែង​ខ្លួនឯង​បាន​ជាកូនល្អ ជាមិត្តល្អ និងជាយុវជនល្អ​ហើយនោះ ខាងក្រុមការងារ​និងគណបក្សប្រជាជន​កម្ពុ​ជា​ ​នឹងជួយយើងវិញជាក់ជាមិនខាន។

លោកប្រធានក្រុមការងារចុះជួយសង្កាត់សំរោងបញ្ជាក់ថា យុវជនតាមបណ្តា​ភូមិក្នុងសង្កា​ត់សំរោង ត្រូវចេះស្រលាញ់គ្នា កុំប្រកាន់គ្នា និង​ត្រូវជួយគ្នាក្នុងគ្រាមានអាសន្ន ហើយត្រូវចេះ​ហាត់ពត់លត់ដំខ្លួន ឲ្យបានល្អដើម្បី​ជាទំពាំង​ស្នង​​ឫស្សី ចៀសវាងឲ្យផុតពី សកម្មភាព​ក្មេងទំ​នើង កាសេពគ្រឿងស្រវឹងនិងគ្រឿងញាណ ឬ ប្រព្រឹត្តិអំពើមិន​គប្បី ដែលសង្គមស្អប់​ខ្ពើម​នា​នា បើស្រលាញ់​ភូមិ​យើង សង្កាត់យើង និងប្រទេសជាតិយើង ត្រូវនាំ​គ្នា​ទៅបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះជូន​គ​ណបក្សប្រ​ជាជន​កម្ពុជា ឲ្យបានគ្រប់គ្នា ដើម្បីប្រ​ទេសជាតិយើងមានសុខសន្តិភាព និងមាន​ការអភិវឌ្ឍន៍ជា​បន្ត​ទៀត។

គួរបញ្ជាក់ថា យុវជនដែលមកចូលរួមទាំងអស់ម្នាក់ៗទទួលបានថវិការចំនួន៤ម៉ឺនរៀលពីក្រុមការងារ និងបានហូបអាហាសាមគ្គីជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ៕

Facebook Comments
Loading...