សូមបង្កើនការប្រុងប្រយ័ត្ន! អ្នកប្រើប្រាស់ Telegram សូមប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែលលោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram

0
78

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សូមណែនាំឱ្យបងប្អូនអ្នកប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Telegram មានការប្រុងប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែលលោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram ព្រោះជនខិលខូចអាចលួចយកគណនីរបស់លោកអ្នកទៅគ្រប់គ្រងបានតាមរយៈដំណរភ្ជាប់ទាំងនោះ ដែលអាចឱ្យពួកគេប្រើប្រាស់គណនីដើម្បីប្រព្រឹត្តបទល្មើស ឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើដំណរភ្ជាប់ដែលមានមេរោគទៅមិត្តភក្កិរបស់លោកអ្នកបន្តទៀត។

អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបន្តថា, ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន កុំផ្ដល់លេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីផ្សេងៗនៅពេលដែលមានការស្នើសុំតាមរយៈទូរសព្ទ ឬតាមរយៈសារដែលលោកអ្នកបានទទួល ព្រោះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីទាំងនោះ៕

Facebook Comments
Loading...