ច្បាស់ហើយករណីចោរលួចឡានប៉េអឹមនៅស្ទឹងត្រែង នាំទាំងកូនតូចទៅជាមួយផងនោះ ថាចោរៗមែន

0
691

ខេត្តស្ទឹងត្រែង ៖ មុនដំបូងមហាជនមានភាពស្រពិចស្រពិលហាក់មិនច្បាស់ក្នុងចិត្តថាជាចោរពិតឬមានអ្វីផ្សេងនៅពីក្រោយករណីនេះ ព្រោះគេគិតថាមិនមានចោរណាទៅលួចគេនាំកូនទៅជាមួយផងនោះទេ ប៉ុន្ដែក្រោយពីចាប់បាននាំមកសាកសួរទើបដឹងច្បាស់ថា គឺជាចោរមែន បើដូច្នេះចោរម្មាក់ពិតជាថ្លើមដុះមមីសពេកហើយជិះម៉ូតូកញ្ចាស់មកលួចយកឡានមន្ដ្រីកងរាជអាវុធហត្ថដែលជាស្ថាប័នបង្ក្រាបចោរនោះតែម្ដង ហើយវាឆ្ងាញ់ត្រង់ថាកូនតូចមកជាមួយទៀតផង ប្រហែលជាលើលោកនេះមានចោរនេះតែម្នាក់ប៉ុណ្ណោះដែលអាចបំបែកឯកត្តកម្មចោរដ៏ទៃទៀត គ្មានចោរណាហ៊ានធ្វើដូច្នេះឡើយ។

មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃទី៥ ខែតុលានេះថាជនសង្ស័យឈ្មោះប៊ុន ទុំ អាយុ៣២ឆ្នាំជាកម្មករក្រុមហ៊ុនចម្ការចេក នៅភូមិសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ រថយន្តដែលចោរលួចម៉ាកកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ 2L-5038 ម្ចាស់ឈ្មោះអុល សៀងវុទ្ធី នាយសេធិការកងរាជអាវុធហត្ថមូលដ្ឋានក្រុង នៅភូមិរាជានុកូលខេត្តស្ទឹងត្រែង។

ប្រភពបន្ដថា កាលពីរសៀលថ្ងៃទី៤ខែ តុលា ឆ្នាំ ២០២២ មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូចាស់ម៉ាកវ៉េវ គ្មានស្លាកលេខ១គ្រឿងរួមទាំងកូនតូចម្នាក់មកឈប់ចតទុកនៅក្បែរទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងដែលមានទីតាំងស្ថិតនៅក្នុងភូមិបាចុងសង្កាត់ព្រះបាទ  រួចលួចដូរយករថយន្តមន្ត្រីអាវុធហត្ថម្នាក់បើកចេញពីមុខស្នាក់ការអាវុធហត្ថក្រុងស្ទឹងត្រែងយ៉ាងរំភើយគ្មានខ្លាចញញើតអ្នកណាឡើយ។

មន្ត្រីដដែលបានបន្តថា ក្រោយបាត់រថយន្តដែលចតនៅមុខស្នាក់ការ ភ្លាមកម្លាំងអាវុធហត្ថសហការជាមួយ នគរបាលចរាចរណ៍ក៏ដេញតាមស្ទាក់ចាប់បានជនសង្ស័យនិងរថយន្តនៅតាមផ្លូវជាតិលេខ៩ ភូមិស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមរយះវីដេអូឃ្លីបនៅពេលសមត្ថកិច្ចកំពុងចាប់ខ្លួនវ៉ៃខ្នោះជនសង្ស័យនោះគេបានឮសំឡេងកូនតូចរបស់ជនសង្ស័យបានស្រែទ្រហោរយំព្រោះអាណិតឪពុក ហើយពេលនោះគេក៏បានឮសំឡេងជនសង្ស័យនិយាយតម៉ាត់សមត្ថកិច្ចប៉ប៉ែស ដូចជាថា ខ្លួនមិនបានលួចទេ ពេលប៉ូលិសថា អានេះបែកថ្នាំ ជនសង្ស័យតមាត់ទៀតថា ខ្ញុំអត់មានបែកថ្ទាំទេ ជាហេតុនាំឲ្យមហាជនអ្នកទស្សនាវីដេអូនោះមុនដំបូងនឹកស្មានថា ជាករណីយល់ច្រឡំអ្វីម្យ៉ាង តែក្រោយពេលសួរទើបដឹងការពិតថាជាចោរប្រាកដមែន ពេលនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...