ពលរដ្ឋជួបការខ្វះខាតរស់នៅសង្កាត់បឹងសាទ្បាង និងសង្កាត់បឹងកក់ទី១ ទទួលបានអំណោយដោះស្រាយជីវភាពពីកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក

0
73

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក បានបន្តសកម្មភាព ក្នុងការចុះសំណេះសំណាល និងសួរសុខទុក្ខ ហើយនឹងចែកអំណោយមនុស្សធម៌ (គ្រឿងឧបភោគបរិភោគ-សម្ភារ-ថវិកា) ដើម្បីជួយសម្រាលជីវភាពមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ចាស់ជរា (ប័ណ្ណក្រ១-ក្រ២)។

សកម្មភាពសមធម៌ ក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនក្រីក្រ ខ្វះខាត និងចាស់ជរានេះ, ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក បានរៀបចំធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោយពីទទួលបានសេចក្ដីរាយការជាបន្តបន្ទាប់ ពីបណ្ដាញក្រុមការងារពាក់ព័ន្ធថ្នាក់ភូមិ និងសង្កាត់បឹងសាទ្បាង ហើយនឹងសង្កាត់បឹងកក់ទី១ (២សង្កាត់) នាថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២២។

សូមជម្រាបថា សម្រាប់សកម្មភាពសមធម៌ ក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនក្រីក្រ ខ្វះខាត និងចាស់ជរានេះដែរ, ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ក៏មានការរួមដំណើរសហការដោយអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារីរាជធានីភ្នំពេញ និងលោក ញ៉ិល លាង សមាជិកអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជាខណ្ឌ តំណាងលោក ជា ពិសី ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខណ្ឌ លោក ម៉ែន គឺមងន ប្រធានការិយាល័យប្រជាពលរដ្ឋ និងលោកស្រី ហួត សុខរី ប្រធានស្តីទី (គ.ក.ស.ក) ខណ្ឌ នារីនិងយុវជនសង្កាត់បឹងសាទ្បាង និងសង្កាត់បឹងកក់ទី១ ផងដែរ។

សូមជម្រាបទៀតថា បើសម្រាប់អំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិការបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ដែលត្រូវបានលោកស្រី អាន ផល្លា ដឹកនាំយកមកចែកជូន ដើម្បីជួយសម្រាលជីវភាពមួយចំនួន ដល់ប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាត ចាស់ជរា (ប័ណ្ណក្រ១-ក្រ២) នាពេលនេះគឺក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ១បាវ ស្មើ២៥គីឡូក្រាម, មី១កេស, នំបន្លែ១កញ្ចប់ធំ, ជែលលាងដៃ១ដប, ម៉ាស់១ប្រអប់ និងថវិកាមួយចំនួន៕

Facebook Comments
Loading...