រថយន្តដឹកអីវ៉ាន់ចាប់ហួយ គេចពីរថយន្ត១គ្រឿងទៀតបានរ៉េចង្កូតឡើងខឿន ជាប់ក្រឡេបាក់ខ្ទិច ជាប់គាំងទៅមុខលែងរួចតែម្នាក់ឯង

0
558

ភ្នំពេញ រថយន្តម៉ាក NISSAN គេចពីរថយន្ត១គ្រឿងទៀតបានរ៉េចង្កូតជិះឡើងខឿនកល់ទ្រូងផ្លូវគៀបជាប់ក្រឡេបាក់ខ្ទិច ជាប់គាំងទៅមុខលែងរួច ដែលហេតុការណ៍នេះកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវ វែងស្រេង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កនេះម៉ាក NISSAN ពាក់ស្លាកលេខ ភ្នំពេញ 2AN-5227 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចនៃគល់ស្ពានអាកាសចោមចៅ រថយន្តខាងលើបានគេចពីរថយន្តមួយទៀតរ៉េចង្កូតបុកឡើងខឿនផ្លូវគៀបជាប់ក្រឡេបាក់ខ្ទិច ជាប់គាំងទៅមុខលែងរួច។ ក្រោមពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានចុះមកដល់ទីតាំងធ្វើការវ៉ាសវែង ដើម្បីយកទៅរក្សាទុកនៅឯអធិការដ្ឋានខណ្ឌផងដែរ ដើម្បីដោះស្រាយគ្នានាពេលក្រោយ៕

 

Facebook Comments
Loading...