ក្រោយពីផ្ទុះការរិះ.គន់ និងឆ្ងល់រឿងបិទស្លាកចរារចណ៍ហើយ នៅតែផាកពិន័យ ពេលនេះ មន្ត្រីជំនាញ បកស្រាយពីមូលហេតុបិទ និងឃា.ត់ផា.កពិន័យហើយ

0
368

ភ្នំពេញ ៖ ក្រោយពី មានការចែករំលែកតៗគ្នា ក្នុងបណ្តាញសង្គមហ្វេសប៊ុក នូវចម្ងល់  និងការរិះគន់ របស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦  ពាក់ព័ន្ធនឹងផ្លាកសញ្ញាកំណត់ល្បឿន ដែលត្រូវបានបិទបាំងជិត ហើយពួកគាត់អះអាងថា មានសមត្ថកិច្ចចរាចរណ៍ ចាំចាប់ផាកពិន័យរថយន្ត ។ពេលនេះ  នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តពោធិសាត់ ដែលឈរជើងនៅគោលដៅនោះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចេញមក បកស្រាយពីមូលហេតុបិទ និងឃា.ត់ផា.កពិន័យហើយ។

លោក ឃុន សារៀម នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តពោធិសាត់ ដែលឈរជើងនៅគោលដៅ បានចេញមក ធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធ នឹងព័ត៌មានរបស់ប្រជាពលរដ្ឋដែលបានផ្ញើរូបភាព និងចម្ងល់ទៅអង្គភាពសារព័ត៌មាន ឲ្យជួយចុះ ផ្សាយ ពាក់ព័ន្ធនឹងផ្លាកសញ្ញាកំណត់ល្បឿន ដែលត្រូវបានបិទបាំងជិត ហើយពួកគាត់អះអាងថា មានសមត្ថកិច្ចចរាចរណ៍ ចាំចាប់ផាកពិន័យរថយន្ត ។ ដោយលោកបានលើកឡើងដូច្នេះថា “ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៩៥ -១៩៦ ជិតដល់បាកាន ស្លាកសញ្ញាចរាចរណ៍កំណត់ល្បឿន ឃើញថា ត្រូវបានបិទ តែមានបងៗប៉ូលិស ចាប់ផាកពិន័យ ល្បឿនរថយន្ត ។ “ ៖ ១. ការបិទលើស្លាកចរារចណ៍ គឺដោយសារមិនទាន់បានកំណត់ឲ្យប្រើប្រាស់ នៅស្លាកសញ្ញាចរាចណ៍នេះ។  ២. ការផា,កពិន័,យទៅលើរថយន្តដែលបានបើកបរលើសល្បឿ,នកំណត់ បើផ្អែកតាមច្បា.ប់ចរាច,រណ៍ គឺមិនអនុញ្ញាត្តអោយបើកលើសល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោងទេ ។ ដោយទទួលបទបញ្ជាពីស្នងការដ្ឋាននគរបាលខេត្តពោធ៍សាត់ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យក្រុមការងារ មកចុះបា,ញ់ល្បឿន នេះដោយសារមានកត្តាគ្រោះ,ថ្នា,ក់ចរាច.រណ៍កើនឡើង និងប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះគាត់បើក.បរលឿ.នៗខ្លាំងពេក ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា បទបញ្ញាឲ្យបា.ញ់យកពី៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង តែក្រុមការងាររបស់លោកបា.ញ់យកលើសល្បឿនចាប់ពី ៩០ក្រាស និងល្បឿនចាប់ពី១០០ ជាង ទើបឃាត់ផាកពិន័យ ។

ដោយឡែកដើម្បីស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ពិសេស អ្នកប្រើប្រាស់ផ្លូវជាតិលេខ ៥ កាលពី ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានធ្វើការបំភ្លឺបន្ថែម យ៉ាងដូច្នេះថា៖  បច្ចុប្បន្ន ផ្លូវជាតិលេខ៥ កំពុងស្ថិតនៅក្នុងស្ថានភាពសាងសាងមិនទាន់រួចរាល់នៅឡើយ ដែលនាំឱ្យមានការដ្ឋានជាច្រើនតាមដងផ្លូវ។ ដូចនេះ ក្រុមការងារជំនាញអនុញ្ញាតអោយធ្វើចរាចរណ៍តែម្ខាងផ្លូវ ដោយបិទផ្លូវម្ខាងទៀត និងបិទបាំងផ្លាកសញ្ញាខ្លះដែលបានបំពាក់រួចហើយ ដូចជាផ្លាកសញ្ញាកំណត់ល្បឿនជាដើម…។  ដើម្បីបញ្ជៀសគ្រោះ.ថ្នា.ក់ចរា.ចរណ៍ ឬគ្រោះ.ថ្នា.ក់ផ្សេងទៀតដែលអាចកើតមានឡើងជាយថាហេតុ ហើយដោយសង្កេតឃើញថា មានអ្នកបើកបរមួយចំនួន បើកបរក្នុងល្បឿ.នលឿ.ននៅលើផ្លូវដែលមានការដ្ឋាននេះ សមត្ថកិច្ចនគរបាលចរា.ចរណ៍ បាននិងកំពុងចាត់វិធា.នច្បា.ប់ដែលមានធរមាន។ជាមួយគ្នានេះ  នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានបង្ហាញ  មាត្រា ៥ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ អ្នកបើកបរត្រូវអនុវត្តតាមលក្ខខណ្ឌ ជូនមហាជនឲ្យបានជ្រាបផងដែរ។

Facebook Comments
Loading...