ជិៈក្បូនឆ្លងស្ទឹង ត្រូវទឹកកូចក្រឡាប់ ស្លា..ប់ម្នាក់ រួចជីវិតម្នាក់ នៅសំឡូត

0
73

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវទឹកកួចបោកចូលទៅក្នុងស្ទឹងបណ្តាលឲ្យស្លា.ប់ ហើយម្នាក់ទៀតបានរួជីវិតទាំងព្រលឹងចុងសក់ ខណៈពួកគេទាំងពីរនាក់បាននាំគ្នាជិៈក្បូនឆ្លងស្ទឹងក្រញូង ស្ថិតក្នុងភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែសីហា ម្សិលមិញ។ ចំណែកយុវជនរងគ្រោះឈ្មោះ វុធ វង់ អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់)។ បើតាមអ្នកភូមិបាននិយាយថា ជនរងគ្រោះទាំង០២នាក់ បាននាំគ្នាជិះក្បូន ដែលអ្នកភូមិបានកែច្នៃទុកគ្រាន់អ្នកភូមិជិះឆ្លងទៅចំការ ប៉ុន្តែពេលពួកគេជិះដល់កណ្ដាលស្ទឹង ខណៈទឹកកំពុងឡើង និងហូរខ្លាំង ក៏ស្រាប់តែត្រូវទឹកកួចក្បូនក្រឡាប់។ ពេលនោះ គេឃើញយុវជនម្នាក់បានព្យាយាមស្រវ៉េស្រាវ៉ាតោងក្បូនជាប់ រីឯម្នាក់ទៀតឈ្មោះ វុធ វង់ បានរបូតដៃពីក្បូនលិចទៅតាមទឹកហូរតែម្ដង។

ចំណែកលោកវរសេនីយ៏ទោ ម៉ែន រីម អធិការនៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានប្រាប់អ្នកសារព័ត៌មានថា ប្រហែល៣ម៉ោងក្រោយកើតហេតុ ជនរងគ្រោះ ទើបត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ និងអ្នកភូមិស្វែងរកឃើញនៅប៉ែកខាងក្រោម ចម្ងាយពីកន្លែងកើតហេតុប្រមាណ២គីឡូម៉ែត្រ តែជនរងគ្រោះបានស្លា.ប់ទៅហើយ៕

Facebook Comments
Loading...