កាន់តែខ្លំាំងហើយ ក្រុមចោរកាច់សោ.កម៉ូតូយ៉ាងសកម្ម មួយភ្លេតធ្វើសកម្មភាពបីលើក ហើយបាញ់តដៃជាមួយសមត្ថកិច្ច ផ្អើលកន្លែងផឹកស៊ី ដើម្បីរំដោះខ្លួន

0
300

ភ្នំពេញ ៖ មុខសញ្ញាលួចកាច់សោ.កម៉ូតូយ៉ាងសកម្ម មួយក្រុមបាន ផ្ទុះអាវុធ  តដៃ ដាក់សមត្ថកិច្ច អំឡុងពេលសមត្ថកិច្ច ចុះទៅអន្តរាគមន៏ ករណីលួចកាច់ក ម៉ូតូ  ចំនួន បីលើកនៅមុខហាង ផឹកស៊ីយីហោ «ចែលី» ខាងក្រោយផ្សារទំនើប «មីតថោន» តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចហាងផឹកស៊ីយីហោ «ចែលី» ខាងក្រោយផ្សារទំនើប «មីតថោន» តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ បាន ឲ្យដឹងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែសីហានេះថា មុនពេលកើតហេតុ មានជនសង្ស័យចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស បន្ទាប់មកក៏ទៅធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ដែលចតនៅចំណុចខាងមុខហាងកាហ្វេ «ស្តាប៊ាស់» ស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ មួយស្ទុះក្រោយមក ជនសង្ស័យទាំង២នាក់នោះ ក៏បានត្រឡប់មកវិញម្តងទៀត និងបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឃ្លីក ពណ៌ស តែមិនបានសម្រេច រួចជនសង្ស័យទាំង២នាក់នោះ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង។ បន្ទាប់មក ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ហើយកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ ក៏បានចុះធ្វើការអន្តរាគមន៍និងឆែកមើលកាមេរ៉ាសុវត្ថិភាព រហូតធ្វើការកំណត់មុខសញ្ញាជនសង្ស័យបាន។

ប្រភពដដែលបន្តថា លុះដល់វេលាកើតហេតុ កម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ ក៏បានធ្វើការជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ រហូតមកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញម៉ូតូរបស់ជនសង្ស័យដែលជិះមកធ្វើសកម្មភាពប៉ុនប៉ងលួចកាច់សោ.កម៉ូតូមួយគ្រឿងទៀត ហើយជនសង្ស័យបានឈប់ចតនៅលើផ្លូវ ដោយយកអាវភ្លៀវដាក់គ្របបាំងពីលើស្លាកលេខម៉ូតូ។ ខណៈពេលនោះ ដោយឃើញម៉ូតូនោះដូចទៅនឹងភិនភាគដែលបានកំណត់ កម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ ក៏បានជិះម៉ូតូចូលទៅក្បែរម៉ូតូនោះ ដើម្បីធ្វើត្រួតពិនិត្យ។ រំពេចនោះ ជនសង្ស័យបានដឹងមុន ក៏មានជនសង្ស័យម្នាក់បានរត់ចេញពីក្នុងហាងផឹកស៊ី រួចសំដៅមកឡើងជិះម៉ូតូនោះ តែក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រែកឲ្យឈប់ៗ។ បន្ទាប់មក ជនសង្ស័យក៏បានស្ទុះចុះពីលើម៉ូតូ ហើយក៏បានដកកាំភ្លើងខ្លីមួយដើមបាញ់សំដៅទៅលើកម្លាំងកងរាជអាវុធហ្ថតចំនួន២គ្រា.ប់តែមិនត្រូវ ទើបកម្លាំងកងរាជអាវុធហត្ថក៏បានបាញ់តប.តទៅវិញ ធ្វើឲ្យភ្ញៀវដែលនៅក្នុងហាងនោះ ភ័យស្លន់ស្លោរត់ផ្អើលឆោឡោតែម្តង។ ហើយពេលនោះជនសង្ស័យក៏ព្យាយាមរំដោះខ្លួនរត់គេចចេញពីកន្លែងហេតុបាត់ស្រមោលទៀតតែម្ដង ដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងរបស់ជនសង្ស័យនៅត្រង់ចំណុចកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថក៏បានប្រមូលវត្ថុតាំងដែលបន្សល់ទុកពីជនសង្ស័យ រួមមាន ៖ សំបកគ្រា.ប់ចំនួន២គ្រា.ប់ និងម៉ូតូមួយគ្រឿងនាំយកទៅកាន់កងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវបន្ត ហើយកម្លាំងកងរាជអាវុធហ្ថតក៏បាននាំបុរសជាភ្ញៀវដែលផឹកស៊ីនៅខាងក្នុងហាងចំនួន៣នាក់ ក្នុងចំណោមភ្ញៀវជាច្រើននាក់យកទៅកាន់កងរាជអាវុធហ្ថតខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរផងដែរ ។ បន្ទាប់ពីធ្វើការសាកសួររួច ដោយមិនឃើញមានជាប់ពាក់ព័ន្ធអ្វីនឹងជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថក៏បានដោះលែងបុរសទាំង៣នាក់នោះ ឲ្យត្រឡប់ទៅផ្ទះវិញតែម្ដង៕

Facebook Comments
Loading...