ទីប្រឹក្សារាជរដ្ឋាភិបាលម្នាក់ សម្តែង ការហួសចិត្តចំពោះមន្ទីរពេទ្យ មួយមិនព្រមវះកាត់ឲ្យក្មេងប្រុសម្នាក់បាក់ដៃ ទោះបីជាលោក ចេញមុខធានាក៏គេមិនព្រមវះដែរ ទាល់តែបានលុយសិន

0
568

ភ្នំពេញ ៖ លោក ផន ផល្លា ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ ដែលបានចិញ្ចឹមបីបាច់កុមារកម្សត់រាប់រយនាក់ នៅក្នុងអង្គការ របស់លោក បានសម្តែងការហួសចិត្តចំពោះ ចំពោះមន្ទីរពេទ្យមួយ មិនព្រមវះកាត់ឲ្យក្មេងកំបព្រា ម្នាក់បាក់ដៃ ទោះបីជាលោក ចេញមុខធានាក៏គេមិនព្រមវះដែរ ទាល់តែបានលុយសិន ទើបវះកាត់ ត ឆ្អឹងឲ្យ។ តែយ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់ឈ្មោះមន្ទីរពេទ្យ មួយណានោះទេ។

លោក ផន ផល្លា ប្រធាន អង្គការមណ្ឌលកុមារកំព្រាមែកឈើ និងមាន តួនាទីមួយទៀត គឺ ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើអនុរដ្ឋលេខាធិការ  បាន សសេរសារបង្ហោះកាលពី ថ្ងៃទី១៤ខែសីហា  ដែលមាន ខ្លឹមសារ សម្តែងការហួសចិត្តចំពោះមន្ទីរពេទ្យ មួយ មិនព្រម ធ្វើការវះកាត់ឲ្យក្មេងកំព្រា បាក់ដៃ បើទោះបីជាគាត់ ចេញមុខធានា ទាំងស្រុងលើការវះកាត់យ៉ាងណាក៏ដោយ ក៏ពេទ្យ គេមិន ព្រមវះកាត់ឲ្យ ទើពីដឹងថា ក្មេងកំពុងឈឺឆាប់ ចុងក្រោយលោកសម្រេចចិត្តឲ្យគេយកលុយទៅបង់ទាំងយប់ ទើបគេព្រមវះលកាត់ ។ពេលនេះទើបលោក អាចយល់ហើយ ថាអ្នកអត់លុយ ពួកគាត់ ត្រូវបានលំបាកបែបណានោះ សូម្បី តែចង់ទទួលការព្យាបាល ឬមើលជំងឺក្នុងនាមជាមនុស្សជាតិម្នាក់ ក៏មិនអាចបានដែរ។

ខាងក្រោមនេះ ជាសំណេរ សារ ទាំងស្រុង របស់លោក  «  កូនឡើងដើមឈើ កូនធ្លាក់បាក់ដៃ កូនត្រូវបានបញ្ជូនចូលពេទ្យ…… ពេទ្យថាអស់ ៤១២$….ខ្ញុំថាហ្នឹងហើយ  ឲ្យខាងគ្រូពេទ្យចាប់ផ្តើមវះកាត់ទៅពេលខ្ញុំទៅដល់ ចាំខ្ញុំជាអ្នកបង់លុយ…. ខាងពេទ្យ គេថា ទាល់តែបង់លុយមុន ទើបគេព្រមវះកាត់ឲ្យ……. ខ្ញុំថា…..រៀបចំវះកាត់ឲ្យក្មេងសិនទៅ ព្រោះ គ្នាឈឺចាប់ខ្លាំងណាស់…ខ្ញុំអ្នកធានារសម្រាប់ ការបង់ប្រាក់…..ខាងមន្ទីរពេទ្យប្រាប់ថា ទាល់តែបង់លុយមុន….ខ្ញុំមិនជឿ ខ្ញុំក៏បាន ឲ្យក្រុមការងាររបស់ខ្ញុំនៅភ្នំពេញ ទៅពេទ្យទាំងយប់ ដើម្បីសួរព័ត៌មានឲ្យច្បាស់….. ពេលក្រុមការងារខាងខ្ញុំទៅដល់ គឺគេតម្រូវឲ្យ បង់លុយមុនមែន….បើមិនអ៊ីចឹងទេ គេមិនធ្វើឯកសារ ហើយវះកាត់ឲ្យនោះទេ។  ខ្ញុំគ្មានជម្រើស គឺមានតែផ្ញើលុយឲ្យក្រុមការងារ  របស់ខ្ញុំទាំងយប់ ដើម្បីបង់លុយឲ្យខាងមន្ទីរពេទ្យមុន ទើបគេចាប់ផ្តើមធ្វើឯកសារ ហើយបញ្ជូនក្មេង ចូលវះកាត់មែន។ ពេលនេះ ខ្ញុំអាចយល់ហើយ ថាអ្នកអត់លុយ ពួកគាត់ ត្រូវបានលំបាកបែបណានោះ សូម្បី តែចង់ទទួលការព្យាបាល ឬមើលជំងឺក្នុងនាមជាមនុស្សជាតិម្នាក់ ក៏មិនអាចបានដែរ។ តែយ៉ាងណាក៏ដោយ យោងតាមសំណេររបស់លោក មិនបានបញ្ជាក់ថាមន្ទីរពេទ្យ មុខលុយនោះ ឈ្មោះ អ្វីនៅទីណានោះទេ។ ដោយឡែក នៅថ្ងៃទី១៥ លោកបានទៅជយបក្មេងប្រុសរូបនោះ ដោយបាន សសេរថា ការពិត ផល្លី (ឈ្មោះក្មេងម្នាក់នេះ)កំព្រាឪពុកម្តាយតាំងតែពីតូច….ហើយជីវិតរបស់ក្មេងនេះទៀតសោធ គឺកំសក់ខ្លាំង ណាស់….បើខ្ញុំមានពេល ខ្ញុំនឹងសរសេររៀបរាប់ពីជីវិតរបស់ក្មេងនេះម្តង….យ៉ាងណាមិញ អ្វីដែលខ្ញុំត្រូវធ្វើនៅពេលនេះ គឺបំពេញតួនាទីជាឪពុកម្តាយរបស់គេ។

សូមរំលឹកថា លោក ផន ផល្លា ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ កាលពីថ្មី កន្លងមកនេះត្រូវបាន ប្រមុខរាជរដ្ឋាភិបាល ស្នើរទៅព្រះមហាក្សត្រ តែងតាំងតួនាទី ជា ប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើអនុរដ្ឋលេខាធិការ៕

Facebook Comments
Loading...