ប្រមុខ អ.ស.ប បង្ហាញការព្រួយបារម្ភថា សង្គ្រាមអ៊ុយក្រែនអាចនឹងអូសបន្លាយពេលយូរ

0
613

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បានសម្តែងការព្រួយបារម្ភថា សង្គ្រាមនៅអ៊ុយក្រែនអាចនឹងអូសបន្លាយពេលយូរអង្វែង ។

លោក ហ្គូធឺរែស ដែលស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមពិធីកាលពីថ្ងៃសៅរ៍នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីប្រារព្ធខួបលើកទី ៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងភាគខាងលិចប្រទេសជប៉ុន ដោយលោកបាននិយាយបែបនេះប្រាប់ដល់អ្នកកាសែតនៅទីក្រុងតូក្យូ នៅថ្ងៃចន្ទសប្តាហ៍នេះ។

ឱកាសនោះដែរ លោក ហ្គូធឺរែស បានបញ្ជាក់ថា អ៊ុយក្រែនមិនអាចទទួលយកប្រទេសផ្សេងដែលយកទឹកដីរបស់ខ្លួនបានទេ និងថា រុស្ស៊ីហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកថា ខ្លួនមិនអាចដាក់បញ្ចូលតំបន់ដែលខ្លួនបានយក ហើយថា តំបន់ទាំងនេះនឹងមិនក្លាយជារដ្ឋឯករាជ្យថ្មីនោះទេ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបន្តថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងថា សង្គ្រាមអាចនឹងអូសបន្លាយពេលយូរ ខណៈដែលគោលជំហររបស់រុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្នមិនអាចផ្សះផ្សាបាន។

លោកក៏បាននិយាយផងដែរថា អង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេច ក្នុងការសម្រុះសម្រួលលើបញ្ហាជាក់ស្តែងណាមួយដែលបង្កើតឡើងដោយជម្លោះ៕

Facebook Comments
Loading...