បងប្រុស បា.ញ់សម្លា.ប់ប្អូនប្រុសរបស់ខ្លួនទាំងព្រឹក នៅស្រុកស្នួល រួចរត់គេចខ្លួនបាត់ស្រមោល!

0
336

ក្រចេះ ៖ កម្លាំងនគរបាលស្រុកស្នួល កំពុងបើកការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យ ជាឃាតក ដែលបានបា.ញ់ប្អូនប្រុសបង្កើត របស់ខ្លួនឱ្យស្លា.ប់ ដែលហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅម្តុំការ៉េ៩៩៩៩ ស្ថិតក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ។

មន្ត្រីនគរបាលស្រុកស្នួល បានឱ្យដឹងថាៈ ករណីឃាតកម្មបា.ញ់សម្លា.ប់ប្អូនខាងលើនេះ នគរបាលមិនទាន់ដឹងពីមូលហេតុនៅឡើយនោះទេ។ គ្រាន់ដឹងថាៈ ជនសង្ស័យគឺជាមុខសញ្ញាចាស់ពាក់ព័ន្ធគ្រឿងញៀន។ ករណីនេះបានបង្កឡើងដោយជនសង្ស័យឈ្មោះ ស្រ៊ុន ខុម អាយុ៣០ឆ្នាំ នៅភូមិឃុំខាងលើ ដោយបានយកកាំភ្លើ.ងខ្លីមិនស្គាល់ម៉ាក បា.ញ់ទៅលើជនរងគ្រោះឈ្មោះ ស្រ៊ុន សុខាវ អាយុ២១ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ខ្លួន ត្រូវចំសៀតថ្កាខាងឆ្វេង ធ្លាយទៅ សៀតថ្កាខាងស្តាំ បណ្តាលឱ្យស្លា.ប់នៅតាមផ្លូវ ពេលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ដោយឡែកជនសង្ស័យជា បងបង្កើតបានរត់គេចខ្លួនបាត់ ដោយបានយកវត្ថុតាងទៅជាមួយផង។

ក្រោយពីទទួលបានព័ត៌មាន ខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ បានចុះទៅពិនិត្យនិងស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

Facebook Comments
Loading...