អតីតស្នងការរងខេត្តកំពង់ឆ្នាំង ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ៤ឆ្នាំ, រឹបអូសទ្រព្យសម្បត្តិជាង៥០ម៉ឺនដុល្លារ និងពិន័យចូលរដ្ឋ៥០លានរៀល ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់ហាមឃាត់

0
332

ភ្នំពេញ ៖ លោក ស៊ុសុជាតិ អតីតស្នងការរងខេត្តកំពង់ឆ្នាំង ត្រូវបានលោក លិ សុខា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានបើកសវនាការប្រកាសសាលក្រមសំណុំរឿង ដោយសម្រេច ដាក់ពន្ធនាគារកំណត់ចំនួន៤ឆ្នាំ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិចំនួន ៥០៩,៩៨៨ដុល្លារ និងពិន័យជាប្រាក់ចំនួន ៥០លានរៀល ចូលថវិការដ្ឋពាក់ព័ន្ធនឹងបទល្មើសបំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់» ក្នុងខេត្តកំពង់ឆ្នាំង។

គួរជម្រាបថា ឈ្មោះ ស៊ុ សុជាតិ ឈ្មោះហៅក្រៅ ឈុយ ត្រូវបានតុលាការចោទប្រកាន់ពីបទ បំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី, មាត្រា ២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

អតីតឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយា ល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីហៅទៅសួរនាំ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិចទឹក៕

Facebook Comments
Loading...