ពិតជាសឿងមែន មន្ត្រីនគរបាល ចូលប្លន់ហាងមាសក្នុងផ្សារហើយបោះមាសចោលនៅលើផ្លូវដោយស្រែកថា ទុកសម្រាប់ឱ្យអ្នកក្រ

0
56

វៀតណាម ៖ បុរសម្នាក់ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល បានឆ្មក់ចូលប្លន់ហាងមាសពីរកន្លែង ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ (ទី៣១ ខែកក្កដា) ប្លន់បានសម្រេច បន្ទាប់មកក៏បានគប់ បាចមាសដែលប្លន់បាននោះទៅលើដងផ្លូវ   ដោយស្រែកថា ទុកសម្រាប់ឱ្យអ្នកក្រ ក្រោយមកជនសង្ស័យ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាឆ្មាំគុក។

ជនសង្ស័យ ខាងលើបានយកកាំភ្លើងប្រភេទ AK47 មួយដើមសំដៅទៅកាន់ហាងលក់មាស ស្ថិតនៅផ្សារដុងបា វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ដោយបានគំរាមបុគ្គលិក និងបានបាញ់ទៅលើកញ្ចក់ដែលដាក់តាំងមាស។ យោងតាមសាក្សីហាង និងអ្នកផ្សារក្នុងហេតុការណ៍ខាងលើ បានអះអាងថា មន្ត្រីឆ្មាំគុកខាងលើ បានយកវត្ថុមានតម្លៃដែលប្លន់បានគ្រវែងចោលទៅលើដងផ្លូវដោយស្រែកថា មាសទាំងនេះសម្រាប់អ្នកក្រ។ ជនសង្ស័យ បានចូលទៅ ប្លន់ក្នុងហាង ធ្វើសកម្មភាព ប្រហែលជា ១០នាទី មុនបុរសបង្កហេតុខាងលើចាកចេញពីកន្លែងកើតហេតុខាងលើ និងបានបន្តកាន់កាំភ្លើងជាប់ខ្លួន។ ក្រោយពេលបុរសខាងលើនេះចាកចេញពីកន្លែងកើតហេតុ មនុស្សម្នាជាច្រើនប្រញាប់ទៅកន្លែងកើតហេតុដើម្បីប្រមូលយកមាស។ លុះដល់ម៉ោង២រសៀល ជនសង្ស័យបានទម្លាក់កាំភ្លើងនិងប្រគល់ខ្លួនឱ្យសមត្ថកិច្ច។ ស្របពេលជាមួយគ្នានោះដែរ សមត្ថកិច្ចស្នើសុំឱ្យអ្នកដែលបានប្រមូលមាសនោះយកមាសត្រឡប់មកវិញ ដោយសមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណអ្នកដែលប្រមូលយកមាស តាមរយៈខ្សែអាត់វីដេអូមួយដែលគេថតបានដោយសន្តិសុខផ្សារ និងកាម៉េរាសុវត្ថិភាពនៅតាមដងផ្លូវ៕

Facebook Comments
Loading...