បន្ទាប់ពីតារាសម្តែង ចេស៊ីកាបង្ហោះរឿងព្រំ រដ្ឋា ជំពាក់បំណុល ស្រាប់តែបុគ្គលមានឥទ្ឋិពលនៅភីអិនចេញមុខ បញ្ជាក់ហេតុផល

0
747

ភ្នំពេញ ៖ នេះជាករណីថ្មីមួយទៀត ដែលបានកើតឡើងលើ អ្នកសិល្បៈ ដែលបែកធ្លាយរឿងបំណុល តារាសម្តែង ចេស៊ីការ បានសម្តែងនូវភាព លែងអត់ធ្មត់ ក្នុងការរង់ចាំ រឿងលុយជំពាក់ក៍បានបង្ហោះសាទៅ កាន់អ្នកនាង ព្រំ រដ្ឋា តារាសម្តែង និងជាផលិតករ។ ចេស៊ីការសុំ អោយ ផលិតករព្រំ រដ្ឋា ជួយរកដំណោះស្រាយ ខ្លួនជាអ្នកធនាលុយជូន ត្រឹនតែ២អាទិត្យ រហូតឡើងរយៈពេល៥ខែ។

ក្រោយពេលលេចចេញ សញ្ញាបែបនេះ ស្រាប់តែ កញ្ញា ទូច បុប្ឋា ដែលអ្នកសិល្បៈ និងបណ្តាផលិតករ ស្គាល់ថា ជាអ្នកចាត់ចែង ការងារទីផ្សារ ប្រចាំទូរទស្សន៍ភីអិនអិន បានបង្ហោះសា បញ្ជាក់ខ្លះៗ ជុំវិញ រឿងនាំអោយ តារាស្រគត់ស្រគំ ព្រំ រដ្ឋា មានបញ្ហាបែបនេះថា. ពេលខ្លះយើងមើលឃើញបញ្ហាគេតែមួយជ្រុងទេដូច្នេះកុំទៅបន្ថែមល្បើយអោយគេឈឺចាប់ទៀត ខ្ញុំមិនមែនជាសាច់ញាតិ រឺមនុស្សស្និទ្ធស្នាលអីនឹងគាត់ទេ ខ្ញុំស្គាល់គាត់តាមរយៈការងារ គាត់គឺមនុស្សមានទំនួលខុសត្រូវលើការងារ អ្វីដែលខ្ញុំមើលឃើញបញ្ហាគាត់ក្នុងពេលកូវីតជាង២ឆ្នាំនេះ គឺភាពទន់ខ្សោយក្នុង management និង cash flow គាត់មិនបានគិតពិហានិភ័យក្នុងការដែលមិនមានទុនបំរុងទុក ចិញ្ចឹមបុគ្គលិករាប់សិបនាក់ក្នុងកំឡងពេលបិទខ្ទប់ ពេលបុគ្គលិកឆ្លងកូវីត គឺគាត់ជួយផ្តល់ថ្នាំសង្កូវ ម្ហូបអាហារ ។ល។ ការចំណាយមិនបានព្រាងទុកធ្វើអោយគាត់យកខាងនេះដាក់ខាងនោះ ។ បើនិយាយពីការផលិតកុនវិញ ក្នុងទីផ្សារដ៏តូចចង្ងៀតនេះ ផលិតករគឺបានចំណេញតិចតួចណាស់ បើក្នុងរឿងតួមានតែ ២ ទៅ៣នាក់ កូររឿង schedule ចេញថត ផលិតករដឹងតែពីខាតហើយ ឧទាហរណ៍ បើតួកុងត្រា ៣ខែថតរឿង រាប់ចាប់ពីថ្ងៃចុះកុងត្រាមក ផលិតករថតមិនថត ដឹងតែ៣ខែហ្នឹងចប់ ត្រូវបង់លុយអោយគេ តួខ្លះមានមនោសញ្ចេតនាជាមួយផលិតករក៏ថែមអោយ៣ ទៅ៤ថ្ងៃទៅ ក្រៅពីហ្នឹងគិតលុយ តួខ្លះយកបញ្ហាកូវីតលុបចោលការថត សាច់រឿងខ្លះផលិតករថតបានសឹងតែ ៥០% ត្រូវកាត់ចោលថតថ្មី ទាំងនេះហើយបានផលិតករខ្មែរភាគច្រើនរលំរលាយកំឡុងពេលកូវីត។ សម្រាប់បង ព្រំ រដ្ឋា ខ្ញុំឃើញគាត់ប្រឹងតស៊ូងើបឡើងវិញណាស់ ដើររកការងារ event ប្រឹងលក់អនឡាញ (ទោះអ្នកខ្លះឃើញគាត់ចឹង cancel ការងារគាត់ក៏ដោយ អ្វីដែលខ្ញុំផ្តល់ឧិកាសការងារអោយគាត់ ខ្ញុំសង្ឃឹមថាគាត់នឹងប្រឹងប្រឺងឆ្លងកាត់គ្រាលំបាកក្នុងជីវិតនាពេលនេះ) ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាអាចយល់ពីបញ្ហាខ្លះៗពីគាត់ នឹងចូលរួមដោះស្រាយដោយសន្តិវិធី គាត់មិនមែនជា មនុស្សហ៊ឺហារចាយលុយហាយសូនោះទេ..»។

គ្រាន់តែឃើញការលើកទឹកចិត្តនេះ អ្នកនាងព្រំ រដ្ឋា បានបង្ហាញនូវអារម្មណ៍ តបវិញថា «ខ្ញុំពិតជារំភើប ! នៅពេលដែលទទួលបានការលើការទឹកចិត្តពីប្អូន នឹងជឿជាក់ ផ្ដល់ឪកាសឲ្យបងក្រោកឡើងជាថ្មី ពង្រឹងសមត្ថភាពផលិតរឿងជូន PNNTV ទឹកចិត្តដ៏កម្រនឹងការយោគយល់នេះ ធ្វើឲ្យមនុស្សស្រីម្នាក់នេះកាន់តែរឹងមាំ បន្តដំណើរទៅមុខដោយមិនចុះចាញ់ ។

អរគុណគ្រប់យ៉ាងប្អូនស្រី ក្នុងកំឡុងពេលខ្ញុំជួបបញ្ហាក្នុងសម័យកូវីដ គឺមានប្អូនលើកទឹកចិត្តគ្រប់ពេលវេលា ❤️💪…today I’m sad but tomorrow this lady will be strong …love you so much my good boss and good sister»។

Facebook Comments
Loading...