អីក៍សា..ហាវម្លេះ កូនប្រសារប្រុស វាយម្តាយក្មេក បណ្តាលឲ្យរងរបួស់ ព្រោះតែខឹងម្តាយក្មេកស្តីប្រដៅណែនាំកុំឲ្យធ្វើរឿងនេះដាក់ប្រពន្ធ

0
323

បាត់ដំបង ៖ បុរសជាកូនប្រសារ ម្នាក់ត្រូវបានកំលាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួន  ក្រោយពី កូនប្រសារថ្លើមធំរូបនោះ បានធ្វើសកម្មភាពវាយម្តាយក្មេកឲ្យសន្លប់ ព្រោះតែ ខឹងម្តាយក្មេក ស្តីណែនាំរឿងដើរផឹកស៊ីដាច់យប់មិនមើលប្រពន្ធ និងកូនតូចៗ ទើបនិងបាន១ខួប។

យោងតាមផេកផ្លូវការ HOTLINE ១១៧ បានឲ្យដឹងថា ហេតុការណ៏នេះបាន កើតឡើងកាលពីវេលាម៉ោង៧ និង១០នាទី ថ្ងៃទី២៣ ខែកកដ្តា ឆ្នាំ២០២២ ស្ថិតនៅភូមិច្ររៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើតាម ម្ចាស់account facebook មួយដែលគេដឹងថាជាកូនស្រីបង្កើត ឈ្មោះអ៊ី គន្ធា បានសសេរសារបង្ហោះដោយបាន សូមជម្រាបពុកម៉ែបងប្អូនប្រជាពរដ្ឋមេត្តាជ្រាបថាកាល23/07/2022វេលាម៉ោង7៖10 នាទី បុគ្គលម្នាក់នេះដែលត្រូវជាកូនប្រសាររបស់ អ៊ី គន្ធា វាបានប្រើអំពើហឹង្សារមកលើម្ដាយនាងខ្ញុំបណ្ដាលអោយម្ដាយនាងខ្ញុំសន្លប់បាត់បង់ស្មារតីនិនបានយកម៉ូតូHonda Dreamពណ៌ខ្មៅផ្លាក់លេខ1AL8343 សេរី2020 ជិះគេចខ្លួនបាត់។នៅ មុនពេលកើតហេតុជនតិរឆ្ឆានខាងលើបានទៅផឹកស៊ីដាច់យប់មិនចូលផ្ទះចោលប្រពន្ធនិងកូនតូចៗពីរនាក់អាយុទើបតែ១ខួបនិង២ខួប ដោយគ្មាន ប្រាប់អ្នកណាឡើយលុះដល់ព្រឹកឡើងប្រហែលម៉ោង៦៖ ៥០នាទីទើបជនខាងលើត្រឡប់មកផ្ទះ ហើយម្ដាយនាងខ្ញុំបានហៅវាមកសួរនាំហេតុអីបានចេះតែចោលប្រពន្ធកូនចឹង(បងស្រីបងកើតរបស់នាងខ្ញុំ)ហើយវាបានតបតស្ដីមិនសមរម្យនិងស្រែកចង្អុលមុខប្របន្ធនៅចំពោះមុខម្ដាយ នាងខ្ញុំទឹកចិត្តជាម្ដាយពេលឃើញគេបំពានដាក់កូនគាត់ បានរុញដៃវាចេញការពារកូនវាក៏វៃម្ដាយនាងចំផ្ទៃមុខចំហាងខាងស្ដាំបណ្ដាលអោយសន្លប់បាត់បង់ស្មារតីតែម្ដងរួចជិះម៉ូតូគេចបាត់(ម៉ូតូប្អូនប្រុសនាងខ្ញុំ)។

ម្ដាយនាងខ្ញុំផ្គតផ្គង់ចញ្ចឹមបាយទឹក ទឹកដោះគោ(កូនអឹមដោះគោទាំងពីនាក់)ទាំងស្រុង  សំលៀកបំពាក់ លុយវះកាត់សម្រាលកូន យាន្តជំនិះ កន្លែងស្នាក់នៅ និងកន្លែតអោយវារកស៊ីទៀតហេតុអីវាហានលើកដៃវាយម្ដាយក្មែងដែរចញ្ចឹមវាប្រពន្ធកូនវាទៀតអាដិរឆ្ឆាន  អានរក អាក្រពើរ បើបងប្អូនបានឃើញជនថោកទាបខាងលើនេះសូមមេត្តាជួយផ្ដល់ដំណឹងផង សូនអរគុណុ។

យោងតាម កំណត់ហេតុ HOTLINE ១១៧ បានបញ្ជាក់ថា ក្រោយពីទទួលបាន ព័ត៌មាន ពីប្រជាពលរដ្ឋ លើករណី “ហិង្សាដោយចេតនា (កូនប្រសាវ៉ៃម៉ែក្មេក) ៖ នៅម៉ោង១២ និង២៤នាទី សមត្ថកិច្ច១១៧ លោកអនុសេនីយ៍ឯក គង់ សុផាណា បាន បញ្ជូនព័ត៌មានទៅលោកអធិការ សេង លុច ទូរស័ព្ទលេខ ០១២ ៤៤៤ ២០២ ដើម្បីចុះអន្តរាគមន៍បន្ទាន់។ លោកអធិការ សេង លុច បានបញ្ជាក់ថា៖ ករណីនេះបាន កើតឡើងតាំងពីរថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ហើយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋ បាលគោកឃ្មុំ បានទទួលពាក្យបណ្ដឹងរួចរាល់ហើយ ប៉ុន្តែដោយសារជនបង្កបានរត់ គេចខ្លួនបាត់ ដូច្នេះសមត្ថកិច្ចបានកសាងសំណុំរឿង និងបន្តតាមនិតិវីធីច្បាប់៕

Facebook Comments
Loading...