ជំងឺអុតស្វារកឃើញជាលើកដំបូង នៅប្រទេសថៃ

0
51

បាងកក ៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) នៃប្រទេសថៃ បានរាយការណ៍ថា ប្រទេសនេះបានកត់ត្រាករណីដំបូង នៃជំងឺអុតស្វា។ ករណីដំបូង នេះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញលើបុរសជនជាតិនីហ្សេរីយ៉ា អាយុ ២៧ឆ្នាំម្នាក់ ដែលបានធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ា ទៅកាន់តំបន់ទេសចរណ៍ភូកេត។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DDC បាននិយាយថា ក្រុមស៊ើបអង្កេតរួមគ្នាមួយក្រុម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនមួយក្នុងខេត្ត Phuket កាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ទីរពេទ្យសង្ស័យថា អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺរបស់ខ្លួនមានរោគសញ្ញាជំងឺស្វា។ កាលពីសប្តាហ៍មុន អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានគ្រុនក្តៅ ក្អក ឈឺបំពង់ក និងហៀរសំបោរ។ គាត់ក៏មានកន្ទួល និងដំបៅនៅតំបន់ប្រដាប់ភេទរបស់គាត់ ហើយវាបានរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ និងមុខរបស់គាត់។

ការធ្វើតេស្តមន្ទីរពិសោធន៍ PCR ពីមជ្ឈមណ្ឌលព្យាបាលជំងឺឆ្លងនៃកាកបាទក្រហមថៃ បានរកឃើញថា បុរសនោះកើតជំងឺគ្រុនពោះវៀន កាលពីថ្ងៃអង្គារ។ ក្រោយមក គាត់ត្រូវបានបញ្ជាក់ដោយការធ្វើតេស្តមន្ទីរពិសោធន៍ DDC ថាមានមេរោគអុតស្វា កាលពីថ្ងៃព្រហស្បតិ៍៕ ប្រភពពីបាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ៖ សារ៉ាត

Facebook Comments
Loading...