អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ដែលធ្វើទារុ.ណកម្មលើក្មេងស្រី ជាអ្នកបំរើចំនួន២នាក់ ឱ្យស៊ីអាចម៍ឆ្កែ និងឲ្យសំពះខ្មោចឆ្កែ ប្តឹងសុំនៅក្រៅឃុំ

0
59

ភ្នំពេញ ៖ មហាជនពិតជាបាន ដឹងរួចមកហើយ កាលពីអំឡុងឆ្នាំ២០២១ អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះមួយរូប បានប្រើ ហិ.ង្សា គំរាមកំហែងថានឹងសម្លាប់ វាយធ្វើទារុណកម្ម ទៅលើក្មេងស្រីចំនួន២នាក់ ជាអ្នកបំរើ និងបានបង្ខំឱ្យជនរងគ្រោះ សំពះខ្មោចឆ្កែរបស់ជនជាប់ចោទ និងឱ្យស៊ីអាចម៍ឆ្កែ ព្រោះតែខឹងក្មេងស្រីរងគ្រោះ ធ្វើឲ្យសត្វឆ្កែ របស់ជនជាប់ចោទងាប់។ ពេលនេះតុលាការ បើសវនការ លើបណ្តឹងសាទុក្ខ របស់ជនជាប់ចោទ ស្នើសុំ នៅក្រៅឃុំបណ្តោះអាសន្ន។

ប្រភពពីមន្ត្រីតុលាការបានឱ្យដឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងអគ្គព្រះរាជអាជ្ញារងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា កន្លងមកនេះ បានបើកសវនាការលើបណ្ដឹងប្តឹងសុំនៅក្រៅឃុំរបស់អតីតមេបញ្ជាការប៉េអឹមក្រុងក្រចេះ។ សវនាការនេះអវត្តមានជនជាប់ចោទ តែមានមេធាវីការពារ ទើប តុលាការសម្រេចបើកសវនាការនិងលើកពេលប្រកាសសាលដីកានៅព្រឹកថ្ងៃទី២២ ខែកក្កដាខាងមុខ។

ជនជាប់ចោទរូបនេះ មានឈ្មោះទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ជាអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានសមត្ថកិច្ច ចាប់និងឃាត់ខ្លួន ហើយត្រូវបាន សាលាដំបូង ខេត្តក្រចេះ សម្រេចឃុំខ្លួន បណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើសការធ្វើទារុ.ណកម្ម និងអំពើឃោរ.ឃៅ មានស្ថានទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះ ,ហិ.ង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , ការគំរាមកំហែងថានឹងសម្លាប់ ដោយវាយធ្វើទារុណកម្ម ក្មេងស្រី ចំនួន២នាក់ និងបានបង្ខំឱ្យជនរងគ្រោះ សំពះខ្មោចឆ្កែរបស់ជនជាប់ចោទ និងឱ្យស៊ីអាចម៍ឆ្កែ ប្រព្រឹត្តនៅហាងយីហោ លាងហ៊ុយ លក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃ ទំនើបផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ កាលកាលពី អំឡុងឆ្នាំ២០២១។ ក្រោយមក ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ តាមបណ្តឹងរបស់ម្តាយរបស់កុមារីរងគ្រោះ។

ចំណែកក្មេងស្រីរងគ្រោះទាំង ២នាក់មានឈ្មោះ ត ធា រ៉ា  អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ។អ្នកទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និងជាអ្នកបម្រើអោយក្រុមគ្រួសាររបស់ជនជាប់ចោទ និងរស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។  ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ពីបទ ” ទារុណកម្ម និងអំពើ ឃោរ.ឃៅមានស្ថាន ទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ , ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , គំរាមកំហែងថា នឹង ស.ម្លាប់តាមបញ្ញត្តិ មាត្រា ២១១, ២១៩, ៣៣ នៃ ក្រមព្រហ្មទណ្ឌ នៃនៃព្រះរាជាណាចក្រកម្ពុជា។ តែក្រោយមក ជនជាប់ចោទ ប្តឹងរឧទ្ទរណ៍ តែសាលាឧទ្ធរណ៍ ខេត្តត្បូងឃ្មុំ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល។

នៅក្នុងសវនាការ, មេធាវីរបស់ជនជាប់ចោទឈ្មោះ ទេព ហ៊ុយ បានឆ្លើយថា ជនជាប់ចោទ មិនប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនេះឡើយ។ លោកមេធាវី បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃតុលាការកំពូល មេត្តាសម្រេចដោះលែង កូនក្តី អោយមានសេរីភាពឡើងវិញ ពីព្រោះគាត់បាន ជាប់នៅក្នងពន្ធនាគារ អស់រយៈពេល ជាង៩ ខែមកហើយ មកដល់សព្វថ្ងៃនេះ។  នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅសុំនៅក្រៅឃុំ របស់អតីតមេបញ្ជាការប៉េអឹមក្រុងក្រចេះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ខាងមុខ៕

Facebook Comments
Loading...