ប្រជាពលរដ្ឋជាច្រើនរីករាយធ្វើដំណើរតាមរថភ្លើងដើម្បីទស្សនានូវទេសភាពធម្មជាតិដ៏ស្រស់ត្រកាលតាមផ្លូវទៅកាន់គោលដៅនីមួយៗ

0
367

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្តូរពីការធ្វើដំណើរតាមរថយន្ត មករីករាយធ្វើដំណើរតាមរថភ្លើងវិញដែលមានតម្លៃថោកសមរម្យ ហើយបានកម្សាន្ត ដើម្បីទស្សនានូវទេសភាពធម្មជាតិដ៏ស្រស់ត្រកាលតាមផ្លូវធ្វើដំណើរទៅកាន់គោលដៅនីមួយៗ ដែលមាន២ខ្សែនាពេលបច្ចប្បន្ននេះ។

ប្រព័ន្ធផ្លូវដែករបស់ប្រទេសកម្ពុជាត្រូវបានកសាងឡើងដោយរដ្ឋអំណាចអាណានិគមបារាំង នៅទសវត្សឆ្នាំ១៩៣០។ ផ្លូវដែកដែលមានស្រាប់ក្នុង ប្រទេសកម្ពុជា មានចំនួន ២ ខ្សែរួមមាន៖ ខ្សែទី ១-ភ្នំពេញ ទៅ ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃប្រវែង ៣៨៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ ឡើងពីឆ្នាំ១៩២៩ ដល់ ឆ្នាំ១៩៤២ និង ខ្សែទី ២-ពី ភ្នំពេញ ទៅ កំពង់ផែ សមុទ្រ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្ត កំពត មានចម្ងាយចំនួន ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៦៩។ ក្រោយឆ្នាំ ១៩៧០ ផ្លូវដែកទាំងពីរខ្សែនេះ មានសភាពចាស់ទ្រុឌទ្រោម និងត្រូវបាន បំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ពិសេសក្រុមខ្មែរក្រហម បានពួនស្ទាក់បាញ់កម្ទេចជាញឹកញាប់កាលពីមុនឆ្នាំ ១៩៩៧។ បច្ចុប្បន្នផ្លូវដែកទាំងនេះ បានដំណើរការឡើងវិញ ដោយប្រជាពលរដ្ឋរីករាយនូវដំណើរកម្សាន្តរបស់ខ្លួនប្តូរពីការធ្វើដំណើររថយន្តមកតាមរថភ្លើងវិញ ដើម្បីទស្សនានូវទេសភាពធម្មជាតិដ៏ស្រស់ត្រកាលតាមផ្លូវធ្វើដំណើរទៅកាន់គោលដៅនីមួយៗ៕

Facebook Comments
Loading...