ចាប់ខ្លួនមេឃុំជាប់ឆ្នោត ឃុំចំណាលើ នៃគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងបទល្មើស ប្ល.ន់ប្រដាប់អាវុធ

0
353

កំពង់ធំ ៖ មេឃុំជាប់ឆ្នោតឃុំចំណាលើ នៃគណបក្សភ្លើងទៀន លោក ញឹម សារ៉ុម ហៅ ទុក សារ៉ុម ហៅទុប វ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ធ្វើការឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ ជាប់ពាក់ព័ន្ធនឹងការប្ល.ន់ប្រដាប់អាវុធ ប្រព្រឹត្តនៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ពីអំឡុងឆ្នាំ២០០៧។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនមេឃុំជាប់ឆ្នោត នៃគណបក្សភ្លើងទៀនរូបនេះ ត្រូវធ្វើឡើង ដោយតាមដីការបស់តុលាការ ពាក់ព័ន្ធនឹង ករណី ប្ល.ន់ប្រដាប់អាវុធ ប្រព្រឹតនៅឃុំ ចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០០៧ ។ បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...