តម្លៃប្រេងសាំងនៅតំបន់អាស៊ីអាគ្នេយ៍ នៅតែឡើងថ្លៃដូចគ្នា ខណៈកម្ពុជា និងប្រទេសព្រុយណេ តម្លៃលក់នៅដដែល

0
321

ភ្នំពេញ ៖ ក្នុងខណៈសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែអូសបន្លាយពេលមកដល់ជិត ៤ខែទៅហើយនោះ តម្លៃប្រេងសាំងនៅលើពិភពលោកនៅតែមានការប្រែប្រួលដដែល ក្នុងនោះតម្លៃប្រេងសាំងបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នៅតែឡើងថ្លៃដូចគ្នា ខុសតែកម្ពុជា និងប្រទេសព្រុយណេ តម្លៃលក់នៅចុងខែនេះគឺនៅដដែល មិនមានការប្រែប្រួលតម្លៃនោះទេ។

ទាំងនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖

១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០​ រៀល) ក្នុងមួយលីត្រ

២. ម៉ាឡេស៊ី តម្លៃ ០.៤៦ ដុល្លារ (១,៨៥០​ រៀល) ក្នុងមួយលីត្រ

៣. ឥណ្ឌូណេស៊ី តម្លៃ ១.១៨ ដុល្លារ (៤,៧៥០ រៀល) ក្នុងមួយលីត្រ

៤. ថៃ តម្លៃ ១.២៥ ដុល្លារ (៥,០០0 រៀល) ក្នុងមួយលីត្រ

៥. មីយ៉ាន់ម៉ា តម្លៃ ១.២៨ ដុល្លារ (៥,១៥០ រៀល) ក្នុងមួយលីត្រ

៦. វៀតណាម តម្លៃ ១.៣៥ ដុល្លារ (៥,៤០០ រៀល) ក្នុងមួយលីត្រ

៧. កម្ពុជា តម្លៃ ១.៤៣ ដុល្លារ (៥,៨០០ រៀល) ក្នុងមួយលីត្រ

៨. ហ្វីលីពីន តម្លៃ ១.៥៧ ដុល្លារ (៦,៣០០ រៀល) ក្នុងមួយលីត្រ

៩. ឡាវ តម្លៃ ១.៨៧ ដុល្លារ (៧,៥០០ រៀល) ក្នុងមួយលីត្រ

១០. សិង្ហបុរី តម្លៃ ២.៣៣ ដុល្លារ (៩,៣៥០ រៀល) ក្នុងមួយលីត គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេ និងកម្ពុជាមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន៕

Facebook Comments
Loading...