បន្ទាប់ពីរោងចក្រដំឡើងរថយន្ត នៅខេត្តពោធិ៍សាត់ កម្ពុជាមានរោងចក្រដំឡើង​រថយន្ត​ថ្មី​មួយ​ទៀត ដែល​​មាន​​ទីតាំង​​នៅ​ខេត្ត​​កំពង់ស្ពឺ

0
1690

ភ្នំពេញ ៖ បន្ទាប់ពីរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ សាងសង់រួចរាល់ និងត្រៀមបើកដំណើរការក្នុងសប្តាហ៍នេះ កម្ពុជាមានរោងចក្រដំឡើង​រថយន្ត​ថ្មី​មួយ​ទៀត ទទួលបានភ្លើង​ខៀវ​​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា​​លើ​​កា​រ​វិនិយោគ ដែល​​មាន​​ទីតាំង​​នៅ​ខេត្ត​​កំពង់ស្ពឺ។

គម្រោង​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ថ្មី​នេះ ជាការ​បោះជំហានមួយ​ទៀត​របស់​កម្ពុជា ក្លាយជាទីតាំង​សក្តានុពលលើ​ការ​វិនិយោគលើ​ផ្នែក​ឧស្សាហកម្ម​ធុនធ្ងន់។ ហើយតម្លៃរថយន្ត ដែលដំឡើងនៅកម្ពុជាអាចនឹងមានភាពល្អប្រសើរជាងរថយន្តនាំចូល ប្រសិនបើមានការជួយសម្របសម្រួល និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល។

បើ​តាម​ប្រភព​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា គម្រោងបង្កើត​រោងចក្រ​ដំឡើង​រថយន្តរបស់ក្រុមហ៊ុន GTV Motor​ ប្រើ​ទុន​វិនិយោគប្រមាណជាង 15.6 លានដុល្លារ​សហរដ្ឋអាមេរិក​ ដែលនឹងដំឡេីងរថយន្តម៉ាក Dongfeng, Soueast, និង​ FAW ហើយ​បង្កេីតការងារប្រមាណ ៧៣៥ កន្លែង៕

Facebook Comments
Loading...