បុរសជនជាតិសិង្ហបុរីម្នាក់ លួចថត កូនស្រី អ្នកជិតខាង មុជទឹកចំនួន៣នាក់ ត្រូវបាន តុលាការផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំ និងពិន័យជាប្រាក់បន្ថែមទៀត

0
828

សិង្ហបុរី ៖ បុរសម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ពីបទលួចថត(វីដេអូ) អ្នកជិតខាង ៣នាក់ ដែលកំពុងមុជទឹក អាក្រាតកាយ  ក្នុងនោះរួមមានក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ផងដែរ។ ការប្រកាសផ្តន្ទាទោស ទៅលើបុរសខាងលើ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនាឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

ប៉ូលីស និយាយឲ្យដឹងថា ជនល្មើស Toh Zhi Xiang អាយុ ២២ ឆ្នាំបានសារភាពទទួលកំហុសក្រោមបទចោទប្រកាន់អំពីសកម្មភាពបំពានផ្លូវភេទតាមរយៈការមើលកំសាន្ត (voyeurism) ចំនួន ២ករណី។ និងករណីផ្សេងទៀតអាចនឹងត្រូវកាត់ទោសបន្ត។ជនរងគ្រោះទាំង៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណថាមាន អា យុ៨ឆ្នាំ ២៦ឆ្នាំ និង៤៣ឆ្នាំ។ នៅក្នុងតុលាការឯណោះ ជនល្មើសToh បាននិយាយថា ដំបូងឡើយ ខ្លួនបានដើរលេងជុំវិញខុនដូរបស់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំមុន មុនពេលត្រឡប់ចូលផ្ទះវិញ ភ្លាមនោះ Toh បានប្រទះឃើញពន្លឺភ្លើងដែលចេញពីបន្ទប់ទឹកជនរងគ្រោះអាយុ ២៦ឆ្នាំ។  Toh ក៏ស្រាប់តែមានបំណងភ្លាមៗ គេក៏ដកទូរសព្ទមកថតជនរងគ្រោះដែលកំពុងតែមុជទឹកអាក្រាតកាយរយៈយូរជាង៣នាទី។ ខណៈនោះជនរងគ្រោះ  ក្រឡេកឃើញមាននរណាម្នាក់កំពុងប្រើទូរសព្ទថតនូវសក ម្មភាពដែលនាងកំពុងតែមុជទឹកតាមមាត់បង្អួច នាងក៏ស្រកឆោឡោប្រាប់ឪពុក និងបងប្អូនប្រុសរបស់នាង។ Toh ឈប់ថតភ្លាមៗក្រោយឮសម្លេងស្រែក។ បន្ទាប់ពីនោះបន្តិច ឪពុក និងបងប្រុសរបស់ជនរងគ្រោះ បានមកធ្វើការសួរនាំ Toh ប៉ុន្តែគេបែរជាឆ្លើយថារូបគេមិនបានពាក់ព័ន្ធទេ។  ក្រោយមក ឪពុកកូនទាំងពីរនាក់ក៏បានទូរសព្ទផ្តល់ដំណឹងជូនសមត្ថកិច្ចភ្លាមៗ។ ក្រោយសមត្ថកិច្ចទៅដល់ Toh ក៏បានសារភាពថា រូបគេពិតជាប្រព្រឹត្តិទង្វើនេះមែន។

សមត្ថកិច្ចបានដកហូតទូរសព្ទរបស់ Toh ហើយបានរកឃើញថា មានវីដេអូអាសអាភាសដល់ទៅ ១៤វីដេអូ។ នៅក្នុងវីដេអូនោះ បានបង្ហាញថា Toh បានលួចថតជនរងគ្រោះទាំង៣នាក់ តិចណាស់ក៏បីលើកដែរចំពោះជនរងគ្រោះម្នាក់ៗ។ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ គាត់ក៏បានលួចថតវីដេអូ២ដង នៃជនរងគ្រោះដែលជាក្មេងស្រីវ័យ ៨ឆ្នាំ។ចុងក្រោយ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់២ឆ្នាំ និងពិន័យជាប្រាក់បន្ថែមទៀតផង៕

Facebook Comments
Loading...