អាសូណាស់ ខំឆាតប្រាប់ប្រពន្ធថា អូនចាំញ៉ាំបាយជុំគ្នា បងទៅដល់ឥឡូវហើយ មួយសន្ទុះក្រោយ ស្រាប់តែគេខលមកវិញថាប្តីស្លាប់បាត់ហើយ

0
1223

ភ្នំពេញ ៖ បុរសម្នាក់ មុនមានឧបទ្ទហេតុ គ្រោះថ្នាក់ចរាច ឆាតប្រាប់ប្រពន្ធថា អូនចាំញ៉ាំបាយជុំគ្នា បងទៅដល់ឥឡូវហើយ តែអកុសលក្រោយបន្តិចមក ក៏ត្រូវរថយន្ត បុកបណ្តាលឲ្យស្លា..ប់ ក្រោយពីបញ្ជួនដល់មន្ទីរពេទ្យ បន្សល់ទុកកូន២នាក់ឲ្យកំព្រា។

ករណីគ្រោះថ្នាក់ចរាចនេះបានកើតឡើងកាលពី វេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ រវាងម៉ូតូ និងរថយន្ត ត្រង់ចំណុចមុខបូរីវីខេ ស្ថិតនៅភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លា..ប់ ក្រោយពេលបញ្ចូនទៅគ្លីនិចឯកជនម្លិះដង្កោ និងមនុស្សប្រុសម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះព្យាបាលនៅគ្លីនិចឯកជនម្លិះដង្កោ។

តាមប្រភព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-4725 អ្នកបើកបរមានឈ្មោះ ហួត ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅស្ថិតនៅភូមិត្រែង ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ចំណែកអ្នករួមដំណើរពីក្រោយមានឈ្មោះ ញ៉ មករា មុខរបរជាងសំណង់ មានទីលំនៅស្ថិតក្នុងភូមិត្រែង ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត បានធ្វើដំណើរឌុបគ្នា តាមផ្លូវ ខណះពេលកំពុងឌុបគ្នា ក៏ស្រាប់តែរថយន្ត  ម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-5961 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណបានរត់គេចពីកន្លែងកើតហេតុបាត់) បានបុកម៉ូតូ ជនរងគ្រោះ ពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លា..ប់ក្រោយពេលបញ្ចូនទៅគ្លីនិចឯកជនម្លិះដង្កោ។ អ្នករួមដំណើរពីក្រោយ រងរបួសធ្ងន់កំពុងសង្គ្រោះព្យាបាលនៅគ្លីនិចឯកជនម្លិះដង្កោ។

ប្រភពដដែលបន្តថា នៅមុនកើតហេតុជនរងគ្រោះបានឆាតប្រាប់ប្រពន្ធថា អូនចាំញ៉ាំបាយជុំគ្នា បងទៅដល់ឥឡូវហើយ ស្រាប់តែមួយសន្ទុះក្រោយមកស្រាប់តែគេខលទៅប្រាប់ ប្រពន្ធ ថាប្តីជួបគ្រោះថ្នាក់ចរាចរណ៍ស្លា..ប់បាត់ហើយ ធ្វើឲ្យប្រពន្ធយំសោកបោកខ្លួន  មកកាន់កន្លែងកើតហេតុបាន ត្រឹមមើលសាកសពប្តី ដែលត្រូវរថយន្តបុលស្លា..ប់តែប៉ុណ្ណោះ។ បច្ចុប្បន្ន គ្រោះថ្នាក់ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ចំណែកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...