រមិលគុណមែន ខំអាណិតឲ្យមករស់នៅជាមួយ គ្រាន់បានមើលថែរ បែរជាមានគនិតអាក្រក់ ចូលទៅក្នុងមុងធ្វើរឿងនេះដាក់ កូនស្រីម្ចាស់ផ្ទះទៅវិញ

0
137

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាឪពុកមា ម្នាក់ ត្រូវបានកំលាំងនៃ នគរ​បាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឃាត់ខ្លួន ទៅតាមពាក្យបណ្តឹង ជីដូនក្មេងស្រីរងគ្រោះ បន្ទាប់ពី ឪពុកមា រូបនោះ ផឹកស្រវឹង មានចំណងទៅបើងមុង ក្មេង រួចធ្វើរឿងនេះ តែសំណាងល្អក្មេងស្រីរើបំរាសរួច រត់ទៅប្រាប់ជីដូន ឲ្យប្តឹងប៉ូលីសឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យមានឈ្មោះ ឡឹក គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មុខរបកម្មករ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យនិងប្រពន្ធ ត្រូវបានម្តាយនិងឪពុករបស់ក្មេងស្រីរងគ្រោះ ឲ្យមកស្នាក់នៅនឹងផ្ទះជាមួយគ្នា ដើម្បីជួយមើលការខុសត្រូវក្មួយស្រី ព្រោះពួកគាត់រវល់ទៅធ្វើការនៅប្រទេសថៃ។ លុះនៅយប់កើតហេតុ ជនសង្ស័យមកពីស៊ីឈ្នួលបាញ់ដំឡូងមីវិញ ក៏ជួបជុំមិត្តភក្តិ នាំគ្នាផឹកស្រា.ស អស់ចំនួន១០លីត្រ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។

លោកអធិការបន្តថា លុះពេលជនសង្ស័យមកដល់ផ្ទះវិញ មិនបានទៅដេកជាមួយប្រពន្ធនៅក្រោមផ្ទះនោះទេ បែរជាឡើងទៅលើផ្ទះ រួចធ្វើសកម្មភាពចូលក្នុងមុងអោបថើប និងសម្រាតខោក្មេងស្រីរងគ្រោះប៉ុនប៉ងរំលោ.ភ តែត្រូវជនរងគ្រោះរើបំរាស់រត់គេចខ្លួនផុត ហើយនិយាយប្រាប់ជីដូន ពីរឿងរ៉ាវ របស់ជនលាមករូបនោះ ធ្វើទៅលើនាង បន្ទាប់មកជីដូនក្មេងស្រីរងគ្រោះក៏បានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ចាប់ខ្លួនមកសាកសួរតែម្តង ។ បន្ទាប់ពីចាប់ខ្លួនបាន ជនសង្ស័យបានសារភាពថា «ខ្លួនគេពិតជាបានប្រព្រឹត្តទង្វើមិនគប្បីទៅលើក្មួយស្រីរបស់ខ្លួន ដូចការចោទប្រកាន់របស់ម្តាយក្មេក (ជីដូនក្មេងស្រីរងគ្រោះ) បានប្តឹងនោះមែន ព្រោះនៅយប់នោះ គេស្រវឹងស្រា.សខ្លាំង»។

ក្រោយពេលសារភាពរួច ជនសង្ស័យត្រូវបាននគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់កការបន្តតាមនីតិវិធី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ៕

Facebook Comments
Loading...