ពិតជាថ្លើមធំពាសមេឃ មែន ! ក្មេងទំនើង១ក្រុមលើកគ្នាទៅ កាប់មន្ត្រីនគរបាលម្នាក់បណ្ដាលឱ្យរងរបួស ព្រោះតែខឹងចេះដឹងរឿងគេ

0
394

ខេត្តពោធិ៍សាត់ ៖ នាយរងផ្នែកនគរបាលយុត្តិធម៌ ម្នាក់ ចុះទៅអន្តរាគមន៏ ឃាត់ បង្ក្រាបតែក៏ ត្រូវក្រុមស្ទាវកំពុងដេញកាប់ចាក់គ្នាតាមដងផ្លូវ តែក្រុមទាំងនោះមិនខ្លាច ថែមទាំងកាប់ឱ្យរងរបួសធ្ងន់ទៀតផង ក្រោយកើតហេតុក្មេងទំនើងប្រុសស្រី១ក្រុមមានគ្នាប្រមាណ១០នាក់ និងមធ្យោបាយធ្វើដំណើរដោយម៉ូតូចំនួន៥គ្រឿងទាំងនោះ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួនបានហើយ។

ករណីនេះបានកើតឡើង កាលពី យប់ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នៅលើដងផ្លូវកៅស៊ូលេខ១០១ ត្រង់ចំណុចសួនច្បារមុខធនាគារជាតិ ស្ថិតក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពី កន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងមានក្មេងៗ១ក្រុមមានគ្នាប្រមាណ៥នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពកាប់គូទំនាស់១ក្រុមទៀត និងកាប់កម្ទេចម៉ូតូចំនួន២គ្រឿងផងដែរ ហើយខណៈដែលកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងពោធិ៍សាត់ចេញទៅជួយធ្វើអន្តរាគមន៍ត្រូវក្រុមជនបង្កកាប់មកលើលោក អនុសេនីយ៍ទោ សុន កុសល នាយរងផ្នែកនគរបាលយុត្តិធម៌ បណ្ដាលឲ្យរងរបួសដៃទាំងសងខាងយ៉ាងធ្ងន់ រួចនាំគ្នាគេចខ្លួនបាត់អស់ទៅ។ ជនរងគ្រោះជាមន្ត្រីនគរបាលក៏ត្រូវបាន មិត្តរួមកាងារ បញ្ជួនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់កើតហេតុរួចសមត្ថកិច្ចបានបន្តឆែកឆេរលើក្មេងទំនើង និងឃាត់ខ្លួនបានប្រមាណ១០នាក់រួមជាមួយម៉ូតូចំនួន៥គ្រឿង នាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ។បច្ចុប្បន្នក្រុមក្មេងទំនើងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ឲ្យរាងចាលម្តង កុំឲ្យចេះតែហ៊ានខ្លាំងពេក វ៉ៃ លែងស្គាល់ សមត្ថកិច្ច៕

Facebook Comments
Loading...