លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត

0
7362

ភ្នំពេញ ៖ ក្នុងពិធីជួបជុំច្រៀង.រាំសប្បាយរីករាយអបអរគាំទ្រជាមួយនឹងវង់តន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នៅខាងមុខទីស្នាក់ការសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ក្រោមការចូលរួមជាអធិបតីពីលោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌ នារាត្រីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២២ នេះលោកយិន អ៊ីម បេក្ខភាពលេខរៀងទីមួយរបស់គណបក្សប្រជាជនកម្ពុជា សង្កាត់សំរោងបានប្តេជ្ញាថា បើគណបក្សប្រជាជនជាប់ឆ្នោតបន្តទៀត លោកនិងពង្រឹងការអនុវត្តគោលនយោយបាយ ភូមិ ឃុំ មានសុវត្ថិភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសង្កាត់ឲ្យកាន់តែរីកចម្រើន ហើយបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងនោះផងដែរលោកប្រធានគណកម្មាធិកាគណបក្សសង្កាត់ បានលើកឡើងពីវឌ្ឍនភាព ការអភិវឌ្ឍ សន្តិភាព និងសមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ន និងសមិទ្ធិផលជាច្រើនទៀត ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

លោកបានបញ្ជាក់បន្ថែមថា សមាជិកបក្ស បានត្រៀមខ្លួន និងត្រៀមលក្ខណៈបានគ្រប់គ្រាន់ហើយ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលជិតចូលមកដល់ ហើយគណបក្សប្រជាជនកម្ពុជាយើងនិងបន្តឈ្នះឆ្នោតដឹកនាំសង្កាត់បន្តទៀត៕

Facebook Comments
Loading...