អាសូណាស់ ឪពុក ម្តាយតារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតត្រឹមមួយប៉ប្រិច ដោយសារតែ ជួបឧបទ្ទហេតុគ្រោះថ្នាក់ចរាច

0
2593

ភ្នំពេញ ៖ ឪពុកម្តាយតារាចម្រៀង សុវត្ថិឌី ធារិកា បានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្តាល ចូលទៅប្រឡាយទឹក នៅជាប់ផ្លូវ ស្លា.ប់ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថ្ងៃម្សិលម៉ិញ ស្ថិតនៅភូមិដងផ្លិត ស្រុកឆែប ខេត្តព្រះវិហារនោះ ត្រូវបានដឹកស.ពយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យហើយ កាលពីយប់ថ្ងៃដដែល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាចម្រៀង សុវត្ថិឌី ធារិកា បានទៅចូលរួមកម្មវិធីសម្ពោធសំណង់វេទិកាអុំទូក និងសំណង់សិល្បៈការផ្សេងៗ នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ជាមួយគ្នានោះដែរ រួមដំណើរទៅជាមួយមាន ឪពុក ម្តាយ ជីដូន និងប្អូនប្រុស ហើយខណៈពេលដែលកម្មវិធីចប់ ពួកគាត់ក៏បាននាំគ្នាជិះរថយន្តត្រឡប់មកវិញ តែជាអកុសលពេលនោះផ្លូវកោងពេក ធ្វើឱ្យរេចង្កូតរថយន្តក្រឡាប់ធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យស្លា.ប់ឪពុកនិងម្ដាយ ដោយសង្ស័យថា ឈ្លក់ទឹកស្លា.ប់ ចំណែកតារាចម្រៀង សុវត្ថិឌី ធារិកា ជីដូន និងប្អូនប្រុស បានផុតពីគ្រោះថ្នាក់នេះ។

ក្រោយពេលកើតហេតុ ឪពុកម្តាយ និងអ្នករងរបួស ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ ជាអកុសលឪពុកម្តាយតារាចម្រៀង សុវត្ថិឌី ធារិកា បានស្លា.ប់ទៅហើយ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ជុំវិញបញ្ហា ខាងលបានធ្វើឲ្យ សិល្បះក៏ជាច្រើន បានចូលរួមសោកសង្វែក ពីការបាត់បង់ជីវិត្ត ឪពុកម្តាយតារាចម្រៀង សុវត្ថិឌី ធារិកា ក្នុងពេលមួយប្រព្រិចភ្នែក។ ហើយបានលើកទឹកចិត្តឲ្យ ធារិកា រឹងមាំឡើង។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ 1672 ក្រឡាប់ដោយខ្លួនឯង ដោយសាររេចង្កូតធ្លាក់ចូលទឹកប្រឡាយ។ ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅជួយអន្តរាគមន៍ផងដែរ ប៉ុន្តែជាអកុសលជួយមិនទាន់ពេលវេលា ដោយសារជនរងគ្រោះក្រឡាប់រថយន្តចូលប្រឡាយទឹកនៅជាប់ផ្លូវ បណ្ដាលឱ្យឈ្លក់ទឹក ធ្វើឱ្យឪពុកនិងម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានស្លា.ប់នៅពេលបញ្ជូនមកមន្ទីរពេទ្យ។ ក្រោយកើតហេតុ ស.ពជនរងគ្រោះទាំង២ខាងលើ ត្រូវបានដឹកមកដល់តម្កល់ធ្វើបុណ្យនៅវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ នៅវេលាម៉ោង១១យប់ថ្ងៃដដែល ដោយមានការចូលរួមរៀបចំចាត់ចែង ដោយក្រុមសិល្បករ សិល្បការិនីជាច្រើននាក់ ជួយជ្រោមជ្រែងក្នុងការរៀបចំពិធីបុណ្យស.ពនេះផងដែរ៕

Facebook Comments
Loading...