រថយន្ដ០១គ្រឿងម៉ាកVOLVO បើកសុខៗស្របា់តែក្រឡាប់ផ្ងាជើងម្នាក់ឯង បណ្តាលឲ្យកៃកុងម្នាក់បានស្លា.ប់ភ្លា.មៗនៅកន្លែង

0
1203

ខេត្តព្រះសីហនុ ៖ រថយន្ដ០១គ្រឿងម៉ាកVOLVO បើកសុខៗស្របា់តែក្រឡាប់ផ្ងាជើងម្នាក់ឯង បណ្តាលឲ្យកៃកុងម្នាក់បានស្លា.ប់ភ្លា.មៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍ដ៏.រន្ធ.ត់មួយបានកើតឡើងកាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ នៅលើដងផ្លូវជាតិលេខ៤ចំណុច US 549-703 ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដ០១គ្រឿងម៉ាកVOLVO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-៨០៨១ ដែលមានទិសដៅដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុបានក្រឡាប់ឆ្ងាយជើងដោយខ្លួនឯងនៅលើដងផ្លូវជាតិលេខ៤ចំណុច US 549-703 ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមិនដឹងមូលហេតុ ចំណែកអ្នកបើកបរបានស្លា..ប់ភ្លាមៗតែម្តង ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍បានធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ចំណែកសាកសពកំពុងស្វែងរកបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...