គេខំធ្វើឯងខំបំផ្លាញ! ជនសង្ស័យ២នាក់ លួចដកយកបង្គោលដែករបាំងលើផ្លូវល្បឿនលឿនចំនួន២៦បង្គោលសមត្ថកិច្ចឃាត់ខ្លួន

0
2131

ខេត្តកំពង់ស្ពឺ ជនសង្ស័យពីរនាក់ ត្រូវបាន កម្លាំងរបស់នគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួន ខណៈពួកគេទាំងពីរនាក់ កំពុងធ្វើសកម្មភាពលួចដែកបង្គោលរបាំងផ្លូវល្បឿនលឿន ត្រង់ចំណុច ភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យ២នាក់នោះ ទីមួយ ឈ្មោះ សេង តឿន អាយុ២៤ឆ្នាំ និងទីពីរឈ្មោះ កួយ តិចគៀ អាយុ២២ឆ្នាំ។ ទាំងពីរនាក់រស់នៅភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង២នាក់នេះ បានលួចដកយកបង្គោលដែករបាំងលើផ្លូវល្បឿនលឿនបានចំនួន ២៦បង្គោល នៅត្រង់ចំណុច ភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច ប៉ុន្តែភ្លាមនោះកម្លាំងល្បាតប្រទះឃើញ និងឃាត់ខ្លួនតែម្ដង ដោយដកហូតបង្គោលទាំង ២៦ រួមជាមួយនឹងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងផងដែរ។ ក្រោយមក ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងតាមនីតិវិធី៕

Facebook Comments
Loading...