ហ្វីលីពី ជាប្រទេសអាស៊ានដែលបានរកឃើញបេក្ខភាពបវរកញ្ញាចក្រវាល Miss Universe ដំបូងគេ នៅក្នុងឆ្នាំ២០២២

0
6630

បរទេស ៖ ប្រទេសហ្វីលីពីន ជាប្រទេសអាស៊ានដែលបានរកឃើញបេក្ខភាពបវរកញ្ញាចក្រវាល Miss Universe ដំបូងគេ នៅក្នុងឆ្នាំ២០២២ របស់ខ្លួនក្រោយពេលប្រកួត ជម្រុះចម្រាញ់លើ វិញ្ញាសាជាច្រើន ហើយក៍រកឃើញរាជនីមកុដ ជាផ្លូវការ។ ការរកបាននារីរូបស្អាតដាច់គេនេះ ប្រជាជន ហ្វីលីពីន គ្រប់គ្នាពេញចិត្ត ហើយថារើសបានសាកសម ទទួលយកបាន ទាំងកម្ពស់ ទឹកមុខ និងដំណើរដងខ្លួន។ ខណៈប្រទេសកម្ពុជា ក៍ចាប់ផ្តើមដាក់ពាក្យ ប្រកួតជ្រើសរើសដោយមានស្រីស្អាត ជាអតីតបវរកញ្ញា ជាច្រើន ដាក់ពាក្យ ប្រឡង។

នាង Celeste Cortesi កូនកាត់ហ្វីលីពីន-អ៊ីតាលី។ អតីតបវរកញ្ញាផែនដី ហ្វីលីពីន Miss Earth Philippines 2018  បានសាងប្រវត្តសាស្រ្តថ្មី ក្រោយគ្រងមកុដបវរកញ្ញាចក្រវាលហ្វីលីពី Miss Universe Philippines ២០២២។

ហ្វីលីពី ជាប្រទេសអាស៊ានដែលបានរកឃើញបេក្ខភាពតំណាងអោយប្រទេសរបស់ខ្លួន ក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe ដំបូងគេ នៅក្នុងឆ្នាំ២០២២ នេះ។ ដែលបានទៅលើនាង Celeste Cortesi កូនកាត់ហ្វីលីពីន-អ៊ីតាលី។ ខណៈរងចាំប្រទេសសមាជិកដទៃទៀតក្នុងនោះមានកម្ពុជាផងដែរ។

កម្មវិធីមួយនេះ នៅកម្ពុជាយើងក៍ កំពុងតែពេញនិយមខ្លាំងដែរ ហើយជាកម្មវិធីប្រឡងដ៍ល្បី នៅក្នុងស្រុកមួយ។ ពេលនេះ កម្មវិធីចក្រវាឡ កម្ពុជា ក៍ចាប់ផ្តើមដាក់ពាក្យ ប្រកួតជ្រើសរើសដោយមានស្រីស្អាត ជាអតីត បវរកញ្ញា ជាច្រើន ដាក់ពាក្យ ប្រឡង។ ឆ្នាំនេះ យើងរំពឹងថា ខ្មែររើស បាននារីរូបស្អាតពូកែ ជាងគេមកបន្តបេសកម្មដ៍ធំនេះទៀតបានទៅលើបេក្ខនារីរូបណា?៕

Facebook Comments
Loading...