សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត ម៉ួង រ៉ា បរិច្ចាកទេយ្យវត្ថុ និងបច្ច័យមួយចំនួនដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ

0
483

ភ្នំពេញ ៖ នាព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២២ មន្ទីបក្សខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីលោក ម៉ៅ បូរ៉ា ប្រធានស្តីទីគណៈកម្មាធិការបក្សគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ និងលោកជា ខេមា អនុប្រធានគណៈកម្មាធិការបក្សគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីជាច្រើនទៀត បានទទួលទេយ្យទានពីសម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត ម៉ួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ ព្រះអនុប្រធាន និងជាអគ្គលេខាធិការដ្ឋានថេរសភា នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះចៅអធិការវត្តមុនីប្រសិទ្ធីវង្ស ដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភគាំទ្រដល់គណបក្សខណ្ឌព្រែកព្នៅ។

សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត ម៉ួង រ៉ា មានថេរដីការថា ដោយព្រះអង្គយល់ឃើញថា គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ដ៏ធំធេង ក្នុងការរំដោះ ប្រជាពលរដ្ឋរួមទាំងជីវិតព្រះអង្គផង ពីក្រញាំបីសាច ខ្មែរក្រហម ឲ្យរស់រានមានជីវិត នាថ្ងៃ៧ មករាឆ្នាំ១៩៧៩ ហើយជាមួយនេះអ្វីៗបានរស់ឡើងវិញ រួមទាំងព្រះពុទ្ធសាសនាផង និង បានដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើន ក្នុងដំបូលសន្តិភាពដូចសព្វថ្ងៃនេះ។ ដូចនេះហើយបានជាព្រះអង្គមានចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៧៩មកដល់បច្ចប្បន្ន ហើយបានលះបង់ទាំងកម្លាំងកាយចិត្ត ទយ្យវត្ថុ និងថវិកាច្រើនជួយដល់គណបក្សប្រជាជនកម្ពុជាវិញ ទោះតិចក្តីច្រើនក្តី ជាហូហែរៀងមក។

ក្នុងឱកាសនោះលោកម៉ៅ បូរ៉ា បានថ្លែងអំណរគុណ ប្រគេនសម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត ម៉ួង រ៉ា ដែលព្រះអង្គមានទឹកព្រះទ័យទូលំទូលាយ បានបរិច្ចាគនូវទយ្យវត្ថុ និងបច្ច័យ ដល់គណបក្សខណ្ឌ សម្រាប់ប្រើប្រាស់ ស្របពេលដែលគណបក្សនយោបាយជិតដល់ថ្ងៃបើក យុទ្ធនាការឃោសនា រកសម្លេងឆ្នោតឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២នេះ។

លោកបន្តថា អំណោយទាំអនេះគណកម្មាធិការគណបក្សខណ្ឌ និងយកទៅបម្រើឲ្យចំគោលដៅ សម្រាប់បម្រើឲ្យការងារយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ផង និងចែកជូនប្រជាពលរដ្ឋក្រីក្រមិនប្រកាន់គណបក្សនយោបាយ និងពណ៍សប្បុលអ្វីឡើយ នេះគឺជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែធ្វើជារៀងរហូតមក។

គួរបញ្ជាក់ថាទយ្យវត្ថុ ដែលបានគណៈកម្មាធិការបក្សខណ្ឌព្រែកព្នៅ ទទួលបាននាឱកាសនោះ មានដូចជាអង្ករ៥តោន ត្រីខ១០កេស មី១០០កេសតូច ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ទឹកដោះគោខាប់១០កេស និងបច្ច័យចំនួន៤០.០០០.០០០៛ (សែសិបលានរៀល)៕

Facebook Comments
Loading...