មន្ត្រីសុរិយោដីខេត្តកំពង់ឆ្នាំងម្នាក់ត្រូវបានឃាត់ខ្លួនពីបទ ឆបោក.ក្លែង​ឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងលក់ឲ្យគេ

0
5897

កំពង់ឆ្នាំង ៖ មន្ត្រីអ្នកវាស់វែងដី នៃមន្ទីរសូរិយោដីនិងសំណង់ខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់លោក ម៉ៅ ស៉ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ការឃាត់ខ្លួននេះបានធ្វើឡើង នៅក្រុងកំពង់ឆ្នាំង កាលពីព្រឹកទី២៨.០៤.២០២២។

ជនត្រូវចោទឈ្មោះ ឃឹម សុទ្ធារិទ្ធ ជាអ្នកវាស់វែងដី នៃមន្ទីរសូរិយោដីនិងសំណង់ខេត្តកំពង់ឆ្នាំង។ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកា លោក ម៉ៅ ស៉ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ ឆបោក.ក្លែងឯកសារសាធារណៈ.និងប្រើប្រាស់ឯកសារសាធារណៈក្លែង លក់ឲ្យគេ។ នេះគឺជាលើកទីមួយហើយ ដែលមន្ត្រីវាស់វែងដីធ្លីនៃមន្ទីរសូរិយោដីនិងសំណង់ខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទ៖ ឆបោក.ក្លែងឯកសារសាធារណៈ.និងប្រើប្រាស់ឯកសារសាធារណៈក្លែង៕សហការី

Facebook Comments
Loading...