តិចច្រឡំថាសមត្ថកិច្ចអីទៅ តាមពិតក្រុមចោរប្រើសុទ្ធតែអាយកូបទំនាក់ទនងបក្សពួកដើរគាស់ផ្ទះប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង 

0
5562

ខេត្តបាត់ដំបង ៖ ពិតជារឿងថ្មីទៀតហើយ ក្រុមចោរប្រើសុទ្ធតែអាយកូបទំនាក់ទនងបក្សពួកដើរគាស់ផ្ទះប្រជាពលរដ្ឋ ហើយសកម្មភាពអំពើចោរកម្ម «លួច ឆក់ គាស់ទម្លុះទម្លាយលំនៅឋាន» ហាក់កំពុងពង្រីកសកម្មភាពកាន់តែខ្លាំងឡើងៗ នៅក្នុងក្រុងបាត់ដំបង ហាក់គ្មានសញ្ញាថមថយឡើយ ខណះសមត្ថកិច្ចមិនទាន់ស្រាវជ្រាវ រកមុខសញ្ញាឃើញ ដើម្បីចាត់វិធានការទប់ស្កាត់ ឬតាមដាននិងគ្រប់គ្រងមុខសញ្ញាជនដៃដល់នៅឡើយ។

ជាក់ស្តែងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មេសានេះ នៅចំណុចស្ដង់ទិញ-លក់ អេតចាយមួយកន្លែង ក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានលេចមុខចោរស្រីម្នាក់ មានទាំងអាយកូម(ម៉ូតូរ៉ូឡា) សម្រាប់ទំនាក់ទំនងផង បានគាស់ទ្វារផ្ទះរបស់ឈ្មោះយូន ស៊ីណា ប្រុសអាយុ៣៨ឆ្នាំ បំរុងចូលលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ ក៏ស្ទុះរត់ចេញវិញចោលអាយកូមមួយគ្រឿងខាងក្រៅផ្ទះ។

យោងតាម កាសែតក្នុងស្រុកមួយបានដកស្រង់សម្តី ម្ចាស់ផ្ទះ លោកយូន ស៊ីណា តាមទូរស័ព្ទថា ពេលកំពុងសំរាន្តលក់ក្នុងបន្ទប់ ស្រាប់តែមានឮសម្លេងគាស់ទ្វារ ហើយគាត់បានព្យាយាមបើកមើលកាមេរ៉ាសុវត្ថិភាព តែមិនឃើញមនុស្សទេ ព្រោះកាមេរ៉ាគាត់បំពាក់ខាងមុខ។ ប៉ុន្តែពេលគាត់បើកទ្វារបន្ទប់ចេញក្រៅ ស្រាប់តែប្រទះនឹងមនុស្សស្រីម្នាក់ បានចូលដល់ក្នុងផ្ទះគាត់បាត់ទៅហើយ គឺចូលតាមទ្វារក្រោយ តែបានស្ទុះរត់ចេញវិញយ៉ាងលឿនគេចខ្លួនបាត់ស្រមោលទាំងយប់។

លោក ស៊ីណា បានបញ្ជាក់ថា ចោរស្រីនោះឈរនៅក្បែរម៉ូតូគាត់ តែមិនទាន់បានលួចយកអ្វីទេ ព្រោះគាត់ដឹងទាន់។ ចោរស្រីបានបន្សល់ទុកម៉ូតូរ៉ូឡាមួយគ្រឿងនៅខាងផ្ទះ ដែលកម្មករគាត់បានប្រទះឃើញពេលឡើង។ គាត់សង្ស័យថា សមាសភាពចោរស្រីនោះ អាចមានបក្សពួកនៅចាំខាងក្រៅទៀត មិនមែនមានតែម្នាក់ឯងទេ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ២៧ មេសា ក៏មានចោរកាច់សោលួចយកម៉ូតូមួយគ្រឿងដែរ បានដោយសុវត្តិភាព នៅចំណុចផ្សារលើ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលកើតឡើងនៅចំណុចដដែលៗ។ ម៉ូតូដែលត្រូវលោកចោរលួចនៅផ្សារលើនោះ ម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង 1AQ-7155 របស់ឈ្មោះ ណាន វុធ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ។ ដោយឡែក អ្នកលក់ដូរនៅផ្សារលើបាននិយាយថា ម៉ូតូនោះម្ចាស់មិនបានផ្ញើកន្លែងទទូលបញ្ញើទេ តែបានទុកមួយភ្លែតនៅក្បែរច្រកចូល លុះត្រឡប់មករកម៉ូតូវិញ ក៏ត្រូវលោកចោរលួចយកទៅបាត់តែម្តង។ បើតាមការកត់សម្គាល់មួយរយៈកន្លងទៅនេះ សកម្មភាពចោរកាច់សោរលួចម៉ូតូនេះ ហាក់មានសន្ទុះខ្លាំងនៅផ្សារបឹងឈូក និងផ្សារលើ នេះតែម្ដង។ ហើយពេលនេះ ស្រាប់តែលេចមុខចោរស្រី មានទាំងម៉ូតូរ៉ូឡាសម្រាប់ទាក់ទង ដើរគាស់ផ្ទះអ្នកស្រុកទៀត ខណៈសមត្ថកិច្ចជំនាញមួយចំនួនកំពុងមមារញឹកជាប់ដៃរវល់ខ្លាំងគិតតែពីរឿងស្វែងរកចំណូលទុច្ចរិតពីទីតាំងល្បែងស៊ីសង។ តែយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កំលាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបទីតាំង ទទួលបញ្ចាំពីកន្លែង កណ្តាលក្រុងបាត់ដំបង រកឃើញម៉ូតូជាង២០គ្រឿង សមត្ថកិច្ចប្រកាសឲ្យអ្នកបាត់យកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីទទួលយកម៉ូតូ ដែលធ្លាប់បាត់បង់ទៅយកវិញ៕

Facebook Comments
Loading...