ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនស្រីចុងជាអនិតិជន ហើយគម្រាមសម្លា..ប់ម្តាយចោល

0
6504

កោះកុង ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្រែអំបិល  ឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនស្រីចុងជាអនិតិជន (កូនប្តីដើមរបស់ប្រពន្ធ)ហើយគម្រាមសម្លា..ប់ម្តាយចោលទៀតផង។ ដោយធ្វើតាមពាក្យបណ្តឹងរបស់ស្រ្តីម្នាក់ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ គង់ មុំ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែ មានទីលំនៅបច្ចុប្បន្នភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល គឺបានប្ដឹងឈ្មោះ លិន ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាប្ដីចុងមានទីលំនៅបច្ចុប្បន្នភូមិបានទៀតឃុំដងពែង ពីបទ រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ឈ្មោះ ខ.រ.ណ អាយុ១៤ឆ្នាំ ខណៈរូបគាត់ជាម្ដាយពុំនៅផ្ទះកាលពីថ្ងៃទី១៨ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។

ក្រោយពីធ្វើសកម្មភាពបានសម្រេចរួចហើយរូបគាត់ជាម្តាយបានដឹងរឿងហេតុនេះ តាមរយ:កូនស្រីរ៉ាយរ៉ាប់ប្រាប់ ស្រាប់តែឈ្មោះ លិន ចាន់ណា ជាប្តីចុងបានគំរាមមកលើរូបគាត់ថា បើយករឿងទាំងនេះទៅប្រាប់សមត្ថកិច្ចរូបគេនឹងសម្លាប់ចោលទៀតផង។ ទង្វើបែបនេះបានធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបានក៏ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីចាប់ប្ដីកំហូចទៅចាត់ការតាមច្បាប់។

សមត្ថកិច្ចនគរបាលស្រុកស្រែអំបិលបានទៅឃាត់ខ្លួនជនសង្ស័យមកសាកសួរ ហើយខ្លួនគេបានសារភាពថា ពិតជាបានចាប់រំលោភសេពសន្ថវ:លើកូនស្រីចុងបានសម្រេចម្ដងប្រាកដមែន។ ទទួលបានចម្លើយសារភាព រួមជាមួយភស្តុតាងជាច្រើនទៀតដែលប្រមូលបានក្នុងករណីនេះសមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តកោះកុងដើម្បីចាត់ការតាមច្បាប់៕

Facebook Comments
Loading...