សមត្ថកិច្ចរាជធានីភ្នំពេញ ខិតខំថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើររយះពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ

0
4635

ភ្នំពេញ ៖ នាឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ទំនៀមទំលាប់ជាតិខ្មែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងទាំងអស់គ្រប់ផ្នែក ដើម្បីសម្រួលចរាចរ និងអន្តរាគមន៍រាល់បញ្ហាផ្សេងៗ សរុបជាង២២០០នាក់ ហើយរយះពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងរាជធានីភ្នំពេញសមត្ថកិច្ចខិតខំថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ៕

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះគ្រប់ផ្នែក ទាំងកម្លាំងនគរបាលចរាចរណ៍គ្រប់គោលដៅនៅក្នុងរាជធានីភ្នំពេញ បានសម្រួលចរាចរ តាមច្រកចេញ-ចូល រាជធានីភ្នំពេញ បានល្អប្រសើរ មិនមានការកកស្ទះចរាចរឡើយ។

សម្រាប់រយះពេលបីថ្ងៃ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងរាជធានីភ្នំពេញសមត្ថកិច្ចទាំងអស់ បានខិតខំប្រឹងប្រែង ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរទាំងអស់។

សូមជម្រាបជូនអោយដឹងថា នាឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ទំនៀមទំលាប់ជាតិខ្មែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងទាំងអស់គ្រប់ផ្នែក ដើម្បីសម្រួលចរាចរ និងអន្តរាគមន៍រាល់បញ្ហាផ្សេងៗ សរុបជាង២២០០នាក់៕

Facebook Comments
Loading...