ស្ត្រីៗដែលមកទិញម្ហូប​នាំគ្នាជួយបង្កើតកូនបានដោយ​ជោគជ័យ លើស្ត្រីម្នាក់ដែលឈឺពោះកើតកូននៅក្នុងផ្សារ

0
10856

ភ្នំពេញ ៖ ស្ត្រីៗដែលមកទិញម្ហូប​នាំគ្នាជួយបង្កើតកូនបានដោយ​ជោគជ័យ លើស្ត្រីម្នាក់​ដែលមាន​សតិមិនល្អ​ ដែលបានដើរ​មកផ្សារខ្មែរ-ឥស្លាមព្រែកប្រា​ ហើយក៏ស្រាប់​តែឈឺ​ពោះសម្រាលកូន ក្រោយមកម្តាយ និងកូនខ្ចីដែលទើបសម្រាលត្រូវបានរថយន្តសង្រ្គោះ​ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះ​បាន​កើតឡើងនៅវេលាម៉ោង​១៣ រសៀលថ្ងៃទី៤ ​ខែមេសា ស្ថិតនៅផ្សារខ្មែរ​ឥស្លាម បណ្តោយ​ផ្លូវលេខ ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់​ពីសាក្សីគឺឃើញ​ស្រ្តីរងគ្រោះ​ក្នុងវ័យ​ជាង ២០ឆ្នាំ​ បាន​ត្អូញថា ឈឺពោះខ្លាំង​ណាស់ឲ្យជួយផងហើយ​គេបានដឹងថា ស្រ្តីរងគ្រោះជាមនុស្សមិន​សូវគ្រប់​ទឹក​ទើបដំបូងឡើយស្មានតែស្ត្រីខាងលើ​ចេះតែស្រែក។ លុះប្រមាណជាកន្លះម៉ោងក្រោយស្រាប់តែធ្លាក់ឈាមហើយសម្រាលកូនចេញមក។

បើតាមការបញ្ជាក់ពីគ្រូពេទ្យដែលចេញរថយន្តទៅជួយសង្រ្គោះបានបញ្ជាក់ថា សុខភាពម្តាយនៅល្អប្រសើ។ ចំណែកទារកហាក់ដូចជានៅខ្សោយខ្លាំងណាស់។​ ហើយមកដល់រសៀលថ្ងៃដដែលនេះ​ស្រ្តីរងគ្រោះកំពុង​សម្រាកនៅបន្ទប់សង្រ្គោះរបស់មន្ទីរ​ពេទ្យបង្អែក​ខណ្ឌច្បារអំពៅ​មានទីតាំងជាប់​សាលាខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យខ្លាំងណាស់៕

Facebook Comments
Loading...